ខ្សែបម្រើ Bonaventura សញ្ជាតិអ៊ីតាលី របស់ក្លិប AC Milan កំពុងតែចាប់ផ្តើមស្វែងរកទ្រនំថ្មីបន្ទាប់ពីកិច្ចសន្យាជាមួយក្លិបនឹងត្រូវអស់សុពលភាពក្រោយចប់រដូវកាលនេះ។
យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថា បន្ទាប់ពីខ្សែបម្រើខាងលើត្រូវអស់សុពលភាពជាមួយក្លិបក្រោយចប់រដូវកាលនេះ មានក្លិបនៅអ៊ីតាលីជាច្រើកំពុងចាប់អារម្មណ៍ខ្សែបម្រើរូបនេះ ដោយរួមមានដូចជា Torino, Roma, Lazio និង Fiorentina ដែលសុទ្ធតែចង់បានមកជួយក្រុមនៅរដូវកាលក្រោយ។
យ៉ាងណាមិញបើតាមសេចក្តីរាយការណ៍ ខ្សែការពារ Bonaventura ត្រូវបានក្លិប Torino ចាប់អារម្មណ៍ខ្លាំងជាងក្លិបដទៃផ្សេងទៀត ដោយក្លិបនេះកំពុងតែមើលឃើញពីសក្តានុពលរបស់ខ្សែការពាររូបនេះ ដែលអាចជួយក្រុមបាននៅរដូវកាលក្រោយ។
Bonaventura ត្រូវអស់សុពលភាពជាមួយ Milan នៅឆ្នាំនេះ ក្រោយលេងបានជាង ៥ឆ្នាំ ហើយជួយឱ្យក្លិបឈ្នះពានរង្វាន់ Super Cup បានមួយលើក ខណៈជាងពាក់កណ្តាលរដូវកាលនេះ រូបគេបង្ហាញវត្តមានឱ្យក្លិបបាន ១៧ប្រកួត រកបាន ២គ្រាប់ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato