អតីតខ្សែការពារដ៏ខ្លាំងរបស់ Leeds United និងក្រុមជម្រើសជាតិអង់គ្លេស Norman Hunter កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានតេស្តរកឃើញមានជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ក្លឹប Leeds United កាលពីថ្ងៃសុក្រនេះ។
Hunter អាយុ ៧៦ឆ្នាំ បានលេងឱ្យក្លឹប Leeds United ចំនួន ៧២៦ ប្រកួតនៅក្នុងរយៈពេល ១៥ឆ្នាំ ដោយជួយក្លឹបឱ្យបានឈ្នះនូវពានរង្វាន់ប្រចាំលីគចំនួនពីរលើក និងបានឡើងទៅដល់វគ្គផ្តាច់ព្រាត់ដណ្តើមពានរង្វាន់ European Cup ក្នុងឆ្នាំ១៩៧៥ ក្រោយពីបានយកឈ្នះក្រុម Bayern Munich។ បន្ថែមពីនេះ Hunter ធ្លាប់ជាកីឡាករម្នាក់ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Sir Alf Ramsey ឈ្នះពាន់រង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ១៩៦៦ ហើយគាត់បានទទួលនូវពានរង្វាន់ផ្សេងៗសរុបចំនួន ២៨។
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ Leeds United បានលើកទឹកដល់ Hunter ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថា “ត្រូវតែរឹងមាំ Norman, ពួកយើងទាំងអស់គ្នានៅជាមួយអ្នក” “យើងសូមយកឱកាសនេះប្រាប់ទៅដល់មហាជន និងបណ្តាញផ្សព្វផ្សាយ មេត្តាអធិដ្ឋានសម្រាប់ Norman និងក្រុមគ្រួសាររបស់គាត់ និងផ្តល់ពេលវេលាដែលពួកគេត្រូវការ ក្នុងអំឡុងពេលដ៏ពិបាកនេះ។”
កេរ្តិ៍ឈ្មោះរបស់ Hunter គឺជាអ្នកមានកម្លាំងជើងខ្លាំងខាងបិទ ហើយគាត់ត្រូវបានគេដាក់ឈ្មោះថា “Bites yer Legs”។ Hunter ក៏ធ្លាប់លេងឱ្យក្រុម Bristol City និងក្រុម Barnsley រួចបន្ទាប់មក គាត់មកធ្វើជាអ្នកចាត់ការទូទៅឱ្យក្រុមTykes និងក្រុម Rotherham United។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ BBC