Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការការពារខ្លួនក្នុងជណ្តើរយន្ត និងបន្ទប់ទឹកសាធារណៈអំឡុងពេលកូវីដ១៩

ជណ្តើរយន្តគឺជាទីកន្លែងតូចចង្អៀតមួយ ហើយក៏ងាយស្រួយក្នុងការចម្លងវីរុសពីគ្នាទៅវិញទៅមកជាពិសេសក្នុងអំឡុងពេលរាលដាលដ៏ធំនៃជំងឺកូវីដ១៩ ។ ហើយបញ្ហានេះគឺពិតជាពិបាក ក្នុងការចៀសមិនជិះជណ្តើរយន្ត ដោយសារតែពួកគេរស់នៅអគារខ្ពស់ៗ ដែលតម្រូវឲ្យអ្នកទាំងនោះជិះជណ្តើរយន្ត ។ 

ហើយខាងកក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរអនុវត្តតាម ដើម្បីការពារខ្លួនក្នុងពេលជិះជណ្តើរយន្ត ។ 

-អ្វីដែលសំខាន់បំផុតក្នុងពេលនេះ អ្នកត្រូវពាក់ម៉ាសឲ្យបានជាប់ជានិច្ច នៅពេលដែលអ្នកចូលជណ្តើរយន្ត ។

-ត្រូវចៀសវាង ពេលមានមនុស្សច្រើនក្នុងជណ្តើរយន្ត ជាពិសេសអ្នកដែលក្អក ព្រោះ អាចជារោគសញ្ញានៃជំងឺកូវីដ១៩ ។

-ត្រូវចៀសវាងការប៉ះពាល់លើប៊ូតុងចុចនៅក្នុងជណ្តើរយន្ត ដោយដៃយើងផ្ទាល់ ។

  -បន្ទាប់ពីចេញពីជណ្តើរយន្ត អ្នកត្រូវប្រញាប់ទៅលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ។

ការការពារខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះ និងសាធារណៈ 

ក្នុងបន្ទប់ទឹកក៏ជាទីកន្លែងមួយដែលងាយនឹងឆ្លងវីរុសកូវីដ១៩ ដូច្នេះយើងត្រូវលាងសម្អាតនិងការពារឲ្យបានត្រឹមត្រូវគ្រប់ពេលដែលចូលបន្ទប់ទឹក ។ 

ខាងក្រោមនេះគឺជាគន្លឹះការពារខ្លួន កុំឲ្យឆ្លងវីរុសអំឡុងពេលចូលបន្ទប់ទឹក ៖ 

– ត្រូវបិទគ្របចានបង្គន់ មុនពេលចុចទឹក ។

– ត្រូវលាងដៃឲ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើប្រាស់បង្គន់រួច ។

– ប្រសិនបើមាននរណាអ្នកក្នុងគ្រួសារមានអាការៈមិនស្រួលខ្លួន ត្រូវឲ្យគាត់ប្រើប្រាសបន្ទប់ទឹកដាច់ដោយឡែកពីគេ ។

– ប្រើប្រាស់ ក្លរី ដែលមានសារធាតុកម្ចាត់មេរោគ ដើម្បីលាងសម្អាតបរិវេនជុំវិញបង្គន់និងទីកន្លែងដែលពួកគេតែងតែប៉ះពាល់ដូចជា កន្លែងចុចទឹក មាត់ចានបង្គន់ ក្នុងបង្គន់ និងដៃទា្វរបង្គន់ ៕ ប្រែសម្រួល៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9120175