Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំងឺកូវីដ ១៩ ផ្ទុះចូលដល់វិស័យកីឡាដ៏ចំណាស់ Sumo របស់ជប៉ុនហើយ

ទីក្រុងតូក្យូ៖ នៅថ្ងៃសុក្រនេះ សមាគមកីឡាSumo ​របស់ជប៉ុន បានបញ្ជាក់ឱ្យដឹងថាមានករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងលើកីឡាករតស៊ូដ៏ស្វិតស្វាញធាត់ម្នាក់របស់ខ្លួន ដែលជាហេតុមានការជម្រុញឱ្យពន្លឿនការប្រកួតមួយយ៉ាងតក់ក្រហល់បំផុត មុននឹងឈានទៅប្រកាសបិទលែងឱ្យមានការប្រកួតបន្តទៀត ហើយការប្រកួតផ្សេងទៀតត្រូវបានលើកទៅប្រកួតនៅពេលក្រោយ។ ការឆ្លងនៃជំងឺកូវីដ១៩នេះ គឺជាករណីផ្ទុះឡើងថ្មីជាលើកដំបូង មកលើវិស័យកីឡាដ៏ចំណាស់របស់ជប៉ុន។

តាមការបញ្ជាក់របស់សមាគម បានឱ្យដឹងថាកាលពីសប្តាហ៍មុននេះ មានកីឡាករនៅចំណាត់ថ្នាក់ទាបម្នាក់ មានអាការៈគ្រុនក្តៅ រួចបន្ទាប់មកត្រូវបានគេតេស្តរកឃើញថាមានជំងឺកូវីដ ១៩ ប៉ុន្តែព័ត៌មានលម្អិតអំពីកីឡាករម្នាក់នោះយ៉ាងណា ពុំត្រូវបានសមាគមបង្ហាញឱ្យដឹងនោះទេ។ ទទឹមនឹងនេះ សមាគម ក៏បានបញ្ជាក់បន្ថែមទៀតថា គ្មានកីឡាករ ឬមន្ត្រីណាមួយផ្សេងទៀត បានចេញនូវរោគសញ្ញានៃជំងឺកូវីដ ១៩ឡើយ ហើយចំណែកឯ អ្នកទាំងឡាយណាដែលជាប់ទាក់ទងជាមួយនឹងកីឡាករដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានសមាគមឱ្យស្នាក់នៅផ្ទះ និងត្រូវគោរពទៅតាមការណែនាំរបស់គូ្រពេទ្យជំនាញ។

រូបតំណាង

ជាក់ស្តែង ការផ្ទុះរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន ត្រូវបានគេមើលឃើញថាមានចំនួនតិចតួចជាងបណ្តាប្រទេសមួយចំនួន ដោយគិតមកដល់ពេលនេះ ជប៉ុនមានករណីឆ្លងត្រឹមតែ ៥,៣០០ករណី និងស្លាប់ ៨៨ករណី តែប៉ុណ្ណោះ ប៉ុន្តែនៅសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងតំបន់ចំនួន ៧ ហើយជាមួយគ្នានេះ សមាគមកីឡា Sumo ក៏បានប្រកាសអនុវត្តតាមផងដែរ។

រូបតំណាង

ស្ថិតក្នុងកាលៈទេសៈនេះ សមាគម ពុំមានផ្អាកការវឹកហាត់ជាប្រចាំថ្ងៃរបស់ខ្លួននោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នា សមាគមក៏បានចេញនូវការណែនាំថ្មីផងដែរ ដោយតម្រូវឱ្យកីឡាករទាំងអស់ ត្រួតពិនិត្យសីតុណ្ហភាព ២ដងក្នុងមួយថ្ងៃ។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9120061