Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវដ៏គួរឲ្យរន្ធត់នៅពីជុំវិញរូបកូនក្រមុំម៉ារាកាំងមួយនេះ

រឿងរ៉ាវមួយនេះត្រូវបានកេីតឡេីងនៅក្នុងក្រុង Chihuahua ប្រទេស Mexico ។ ហេីយនៅទីនោះមានហាងលក់សំលៀកបំពាក់ឈុតកូនក្រមុំមួយដែលត្រូវបានគេស្គាល់ច្រេីនជាងគេនៅក្នុងក្រុង ហេីយហាងនោះមានឈ្នោះថា ” La Popular ” ។  

នៅក្នុងហាងលក់សំលៀកបំពាក់កូនក្រមុំនោះមានរូបម៉ារ៉ាកាំងស្រីមួយដែលគេបានដាក់ឈ្នោះហៅក្រៅឲថា ” La Pascualita ” ហេីយម៉ារ៉ាកាំងស្រីនោះត្រូវបានគេដាក់តាំងនៅខាងមុខកញ្ជក់ហាង សំរាប់ដាក់បង្ហាញនូវម៉ូតរបស់ឈុតរ៉ូបផ្សេងៗ ។ ស្តាប់មេីលទៅដូចជាឃេីញមិនមានអ្វីប្លែកនោះទេត្រូវទេ ? ………

នៅក្នុងរយៈពេលជិត 75 ឆ្នាំកន្លងទៅ, ហាងលក់សំលៀកបំពាក់កូនក្រមុំមួយនេះមានរឿងរ៉ាវមួយដែលបានកេីតឡេីងរហូតលេចឡេីងជាពាក្យអាចាមរ៉ាមនៅពីជុំវិញរូបម៉ារ៉ាកាំង La Pascualita ដែលត្រូវបានមនុស្សជាច្រេីនជឿថារូបម៉ារ៉ាកាំងស្រីនោះគឺជាសាកសពរបស់មនុស្សដែលត្រូវបានគេឆ្នៃឲក្លាយទៅជារូបម៉ារ៉ាកាំងមួយនេះ

La Pascualita ត្រូវបានគេយកមកដាក់តាំងនៅក្នុងហាងជាលេីកដំបូងបង្អស់នៅក្នុងខែមីនា ទី25, 1930 ។ អ្នកនៅក្នុងក្រុងបន្ទាប់ពីបានឃេីញវាក៏នាំគ្នាគិតថារូបម៉ារ៉ាកាំងនោះគឺមេីលទៅដូចជាមិនប្រក្រតី ។  

បេីយោងទៅតាមរឿងរ៉ាវដែលបានកេីតឡេីង, ម្ចាស់របស់រូបម៉ារ៉ាកាំង La Popular ដែលមានឈ្នោះថា Pascuala Esparza ធ្លាប់មានកូនស្រីម្នាក់ ។ កូនស្រីរបស់គាត់ត្រូវបានស្លាប់យ៉ាងគួរឲ្យសោកស្តាយបំផុតនៅចំថ្ងៃរៀបមង្គលការរបស់នាងដោយសារសត្វពីងពាងមានពឹសខាំ ។  

អ្នកដែលនៅទីនោះបាននាំគ្នាជឿរថា ឪពុករបស់នាងលោក Esparza បានយកសាកសពរបស់នាងទៅអប់រក្សាទុកហេីយក៏ឆ្នៃនាងឲកាយទៅជារូបម៉ារ៉ាកាំងដ៏ល្បីដែលត្រូវបានគេយកមកដាក់តាំងរ៉ូបសំលៀកបំពាក់រហូតដល់សព្វថ្ងៃនេះ តែលោក Esparza បានធ្វេីការបដិសេធនឹងពាក្យអាចាមរ៉ាមមួយនេះ ។

តែមានរឿងមួយទៀតដែលចំលែកនោះគឺបេីសិនជា La Pascualita មិនមែនជាកូនស្រីរបស់លោក Esparza ពិតមែនតេីហេតុអីបានជាមានការប្រុងប្រយ័ត្ន នឹងសម្ងាត់ខ្លាំងដូចនេះ ? តេីប្រុងប្រយ័ត្ន នឹងសម្ងាត់យ៉ាងណាទៅ….?

ព្រោះមកពីបុគ្គលិតនៅក្នុងហាងនឹងទាំងអស់ គឺមានតែពីរនាក់ប៉ុនណោះដែលអាចមានសិទ្ធផ្លាស់ប្តូរសំលៀកបំពាក់ឲ្យម៉ារ៉ាកាំងស្រីនោះ

បុគ្គលិតផ្សេងទៀតដែលធ្វេីការនៅក្នុងហាងនោះ សុទ្ធតែបាននិយាយថាដៃរបស់ La Pasualita គឺមេីលទៅពិតជាដូចមនុស្សពិតណាស់ ហេីយបេីសិនជាអ្នកពិនិត្យមេីលឲច្បាស់នោះអ្នកប្រាកដជាអាចមេីលឃេីញពីស្នាមជ្រីជ្រួញដែលមាននៅលេីដៃរបស់នាង នឹងមានស្នាមសរសៃមាននៅលេីជេីងរបស់នាងទៀតផង 

បុគ្គលិតនៅក្នុងហាងនោះបានប្រាប់បន្តទៀតថា នៅពេលដែលពួកគេបានមកដល់ហាងនៅពេលព្រឹកព្រលឹមក៏បានមកឃេីញថា La Pasualita បានផ្លាស់ប្តូរកាយវិការរបស់នាងដោយខ្លួននាងផ្ទាល់ ហេីយនៅពេលខ្លះនៅពេលដែលពួកគេកំពុងតែធ្វេីការពួកគេក៏មានអារម្មណ៍ថា La Pascualita កំពុងតែមេីលមកពួកគេ​ ៕

បកប្រែដោយ៖poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9119032