Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការផលិតប្រេងរបស់ពិភពលោក​ កាត់បន្ថយ​១០លានធុងក្នុងមួយថ្ងៃ ចាប់ពីខែឧសភា ដល់ខែ​មិថុនា

អង្គការ OPEC និងប្រទេសផលិតប្រេងសំខាន់ៗជាច្រើនទៀត រួមទាំង ប្រទេសរុស្ស៊ីជាដើម បានយល់ព្រមកាត់បន្ថយការផលិតកម្មជាប្រវត្តិសាស្រ្ត ចំនួន១០លានធុង ក្នុងមួយថ្ងៃ។ ការកាត់បន្ថយនេះ មាន​រយៈពេលពីរខែ ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការផ្សាយ​របស់ប្រភពព័ត៌មាន Arirang កាលពីថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០ ។ 

ការប្រែប្រួលនេះ ​បានកើតឡើង ខណៈ​វីរុស COVID-19 បាន​និងកំពុងរាតត្បាត នៅពាសពេញពិភពលោក ទើប​នាំឲ្យការបញ្ជាទិញប្រេងឆៅ ​ធ្លាក់ចុះ​យ៉ាងខ្លាំងបែបនេះ។ ជើងហោះហើរ និងចរាចរណ៍​តាមយានយន្ត ស្ទើរតែពុំមាន​សោះឡើយ​។

ជាមួយនឹងការសម្រេចចិត្តលើកិច្ចព្រមព្រៀងគ្នានេះ អង្គការ ​OPEC និងប្រទេសផលិតប្រេងសំខាន់ៗ នឹងកាត់បន្ថយ​ការផលិតប្រេង ​រហូតដល់​១០លានបារ៉ែល​ ក្នុងមួយថ្ងៃ នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០។ កាត់​បន្ថយការផលិត​​៨លានធុង​​ ក្នុងមួយថ្ងៃ ចាប់ពីខែ​កក្កដា រហូតដល់ដំណាច់ឆ្នាំ​២០២០ ហើយនិងកាត់បន្ថយ​ការផលិត​ប្រេង​​៦លានធុង​​ ចាប់ពីខែមករា ឆ្នាំ២០២១ ​រហូតដល់​ខែមេសា ឆ្នាំ២០២២។ 

បើទោះជាមានកិច្ចព្រមព្រៀង​​កាត់បន្ថយ​ការផលិត​ប្រេង​ ជាប្រវត្តិសាស្ត្រនេះក៏ពិតមែន ប៉ុន្តែ​តម្លៃប្រេង​ កាលពីថ្ងៃទី៩ ខែមេសា នៅតែបន្តធ្លាក់ចុះ ខណៈ​អ្នកវិនិយោគិន​បានព្រួយបារម្ភ​ថា វាហាក់ដូចជា​នៅមិនទាន់គ្រប់គ្រាន់ ដើម្បីបញ្ចប់ការធ្លាក់ចុះ នៃតម្រូវការនេះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9118863