ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដែលជាប់បំណុលច្រើនជាងក្លឹបណាៗទាំងអស់ក្នុង Premier League ដោយមានចំនួនទឹកប្រាក់ប្រមាណ ១៦៩.៣លានផោន ពីការទិញកីឡាករកាលពីដើមរដូវកាលនេះ។
គិតត្រឹមពេលនេះ សកម្មភាពបាល់ទាត់នូវមិនទាន់មាននូវឡើយទេក្រោយពីវីរុស covid-19 បានរីករាលដាលជុំវិញពិភពលោក ដែលធើ្វឲ្យប៉ះពាល់ខ្លាំងទៅលើគ្រប់វិស័យ ដោយក្នុងនោះក៏មានវិស័យបាល់ទាត់មួយផងដែរ។
លោក Kieran Maguire ដែលជាសាស្រ្ដាចារ្យផ្នែកហិរញ្ញវត្ថុបាល់ទាត់ បានបញ្ជាក់យ៉ាងច្បាស់អំពីក្លឹបនីមួយៗក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដែលនៅជាប់បំណុលពីការទិញកីឡាករថ្មីកាលពីដើមរដូកាលនេះ ខណ:សរុបតម្លៃក្លឹបទាំង២០ គឺមានចំនួនរហូតដល់ទៅ ១,៦ពាន់លានផោន។
ខាងក្រោមនេះ គឺជារូបភាពដែលបង្ហាញពីចំនួនទឹកប្រាក់នៃក្លឹបទាំង២០ ដែលជាប់បំណុលនៃការទិញកីឡាករ៖
ប្រភព៖ Dailymail