១. ជាទូទៅនៃមនុស្សធម្មតា នៅក្នុងមួយជីវិតរបស់គេ ពួកគេបានចំណាយពេលរយៈពេល ៦ ឆ្នាំនៅក្នុងការគេងយល់សប្តិរបស់ពួកគេ។ មនុស្សភាគច្រេីននៅក្នុងមួយយប់ តែងតែងយល់សុបិនពី ៤ ទៅ ៦ ដងយ៉ាងតិច។ ហេីយភាគច្រេីនអ្នកតែងតែបានភ្លេចនូវអ្វីដែលអ្នកបានយល់សប្តិនោះពី ៩៥% ទៅ ៩៩%។
២. នៅក្នុងការយល់សប្តិរបស់អ្នក អ្នកអាចត្រឹមតែយល់សប្តិតឃេីញមុខរបស់មនុស្សណាដែលអ្នកធ្លាប់ជួបនៅខាងក្រៅពីមុនតែប៉ុនណោះ។ អ្នកប្រហែល ជាមិនអាចចាំមុខរបស់មនុស្សម្នាក់នោះក៏ពិតមែន ព្រោះថាអ្នកមិនអាចចំណាំគ្រប់មុខរបស់មនុស្សដែលអ្នកបានជួបប្រទះដោយចៃដន្យប្រចាំថ្ងៃនោះបានទេ ហេីយគ្រប់មុខរបស់មនុស្សដែលអ្នកបានឃេីញនៅក្នុងការយល់សប្តិសុទ្ធសឹងតែជាមនុស្សដែលមានពិត។
៤. នៅពេលដែលអ្នកនៅក្នុងការយល់សប្តិរបស់អ្នក គឺថាអ្នកមិនអាចយល់សិប្តអាននោះទេ ។ បេីសិមជាអ្នកចង់ឲប្រាកដចិត្តថាអ្នកបាននៅក្នុងការយល់សិប្ត ព្យាយាមរកអ្វីមកអាន ព្រោះថាអក្សរនៅក្នុងការយល់សិប្តគឺវានឹងមានភាពស្រពិចស្រពិល ហេីយអ្នកមុខជាអានវាមិនយល់ឡេីយ។
៥ .អ្នកមិនអាចប្រាប់ពីពេលវេលា នៅក្នុងការយល់សប្តិបាននោះទេ។ ចង់ដឹង នៅពេលដែលអ្នកគេងយល់សិប្តយប់នេះ ព្យាយាមរកមេីលអ្វីដែលមានលេខ រឺក៏ជានាឡិកា ទូរសព្ទ របស់គ្រប់ប្រភេទដែលអ្នកអាចគិតថាវានឹងប្រាប់ម៉ោងទៅអ្នកបាន ព្រោះថាអ្នកនឹងរកវាមិនឃេីញ រឺមួយក៏វាមិនដំណេីរការតែម្តង។
៦. ពេលដែលអ្នកយល់សប្តិ ចូលមេីលទៅដៃរបស់អ្នក។ ហេីយក៏ចាប់ផ្តេីមរាប់ម្រាមដៃរបស់អ្នក។ ហេីយអ្នកមុខជារាប់វាខុស មិនថាជាអ្នកព្យាយាមប៉ុនណានោះទេ តួលេខនៃម្រាមដៃដែលអ្នកព្យាយាមរាប់នឹងផ្លាស់ប្តូររហូត។ ហេីយនៅពេលខ្លះ ម្រាមដៃរបស់អ្នកនឹងប្រែប្រួលរូបរាងដេីម រឺប្តូរទៅជាពណ៌ផ្សេងៗ គ្រប់ពេលដែលអ្នកព្យាយាមរាប់វា។
៧. នៅពេលដែលអ្នកកំពុងតែនៅក្នុងការយល់សប្តិព្យាយាមមេីលមុខរបស់អ្នក ពេលដែលអ្នកដេីរកាត់កញ្ចក់។ ព្រោះថា នឹងមានរឿងអ្វីខុសចំពោះស្រមោលនៃរូបភាពរបស់អ្នក ដូចជា សក់ រឺស្បែករបស់អ្នកនឹងប្រែប្តូរពណ៌ខុសពីប្រក្រតី រឺមួយអ្នកនឹងអាចនឹងឃេីញខ្លួនរបស់អ្នក កំពុងតែស្ងិតនៅក្នុងសំលៀកបំពាក់ចម្លែកៗ ហេីយនៅពេលខ្លះស្រមោលនៃរូបភាពរបស់អ្នកនៅក្នុងកញ្ចក់នឹងមេីលទៅស្រពិលស្រពិលមេីលមិនច្បាស់ ហេីយអ្នកនឹងសឹងតែមេីលខ្លួនឯងមិនស្គាល់ផង។
៨. មានមនុស្សមួយចំនួន តែងតែជួបប្រទះនឹងបទពិសោធនិ៍ «sleep paralysis» ( ខ្មោចសង្កត់) គឺដូចជានៅចន្លោះនៃដំណេីក ពួកគេតែងតែភ្ងាក់ដឹងខ្លួន តែពួកគេមិនអាចកំរេីកខ្លួនបានទេ ហេីយពួកគេនឹងមានទទួលអារម្មណ៍ថា មានព្រលឹងរបស់ពួកអមនុស្សបង្ហាញខ្លួននៅក្នុងបន្ទប់នោះ។
៩ .សុបិន គឺភាគច្រេីនតែងតែជាភាពអវិជ្ជមាន ជាងអ្វីដែលវិជ្ជមាន ។ ការសិក្សាបានបង្ហាញថា អារម្មណ៍ធំៗទាំងបីដែលតែងតែកេីតមាននៅការយក់សិប្តនោះគឺ កំហឹង ទុក្ខព្រួយនឹងសេចក្តីភ័យខ្លាច។ ដូច្នេះហេីយ ៣០% នៃការយល់សិប្តរបស់អ្នក គឺជាសុបិនអាក្រក់ដែលអ្នកតែងតែជួបប្រទះជាប្រចាំ។
១០. សំរាប់អ្នកដែលក្រចូលគេងយូរ គឺជាញឹកញាប់ពួកគេនឹងមានភាគរយខ្ពស់នៅក្នុងការគេងយល់សិប្តអាក្រក់ ។ ហេីយសំរាប់អ្នកដែលគេងនៅក្នុងបន្ទប់ដែលត្រជាក់ ពួកគេក៏មានភាគរយខ្ពស់ដូចគ្នានៅក្នុងការគេងយល់សិប្តអាក្រក់។
១១. នៅក្នុងចន្លោះពី ១៨ ទៅ ៣៨% នៃមនុស្សយ៉ាងហោចណាស់ពួកគេទាំងនោះ នឹងអាចយល់សិប្តប្រាប់ពីព្រឹត្តិការណ៍ដែលនឹងកេីតឡេីងពិត។ ហេីយចំនួន ៧០% នៃមនុស្ស ពួកគេនឹងជួបបទពិសោធនិ៍នៃ សុបិន «déja vu» គឺដូចជាហេតុការណ៍មួយដែលពួកគេជួបប្រទះពិត ហេីយហេតុការណ៍នោះក៏បន្តកេីតឡេីងនៅក្នុងការយល់សិប្ត។
១២. នៅក្នុងឆ្នាំ ១៩៤៥ មានការសិក្សាមួយបានបង្ហាញថា ៧៥% នៃជនជាតិអាមេរិចគឺពួកគេកំរ រឺសឹងតែមិនដែលយល់សិប្តឃេីញមានពណ៌ នៅក្នុងសុបិនរបស់ពួកគេទេ គឺពួកគេយល់សិប្តឃេីញនៅក្នុងរូបភាពសខ្មៅ។ ហេីយនៅពេលបច្នុប្បន្នវិញតិចជាង ៥% នៃមនុស្សដែលយល់ឃេីញនៅក្នុងរូបភាពសខ្មៅនោះ ព្រោះថាមកពីឥទ្ធិពលនៃទូរទស្សន៍ នៅជំនាន់ដេីម មនុស្សប្រេីទូរទស្សន៍សខ្មៅ ដូច្នេះហេីយទេីបបានជាការយល់សិប្តរបស់ពួកគេឃេីញចេញទៅជាសខ្មៅយ៉ាងនោះដែរ។
បកប្រែដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ