Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​បិទ​ស្តា​ត​អូរ​ឡាំ​ពិ​ក​ ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសានេះ

​ភ្នំពេញ៖ គណៈកម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក បានប្រកាសបិទ​ការ​ចូល​ស្តា​ត​អូរ​ឡាំ​ពិ​ក ជាបណ្តោះអាសន្នសិន ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ដែល Tnaot App បានឃើញនៅថ្ងៃនេះ។

ការសម្រេចចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងក្រោយទទួល ​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ ក្នុង​កម្មវត្ថុ​សំណើរ​សុំ​ផ្អាក​ការ​លេង​កីឡា​ ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​នៅ​តាម​ទីតាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន​ ផ្សេងៗជា​​បណ្តោះអាសន្ន។

បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​មេរោគ​វីរុស​​​កូ​វី​ដ​១៩ ល្បីពាសពេញ​សកលលោក និង​មានការ​រីក​រាលដាល​ដល់​ប្រទេស​កម្ពុជា​យើង គេសង្កេតឃើញថា នៅពហុ​កីឡ​ដ្ឋាន​​ជាតិ​អូរ​ឡាំ​ពិ​ក មាន​អ្នក​ហាត់ប្រាណ និង​អ្នក​ទៅ​លេង​កីឡា ហាក់ដូចជា​មានការ​ថយ​ចុះ​ច្រើន និង​ស្ទើរតែ​គ្មាន​អ្នក​ហាត់ប្រាណ​ទៀត​ផង។

ការ​បាត់​មុខ​អ្នក​ទៅ​ហាត់ប្រាណ និង​លេង​កីឡា​មួយ​រយៈ​នេះ អាចបណ្តាល​មក​ពី​អ្នក​ហាត់ប្រាណ និង​អ្នកលេង​កីឡា​ទាំង​អស់នោះ គេ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូល​រួមការ​ការ​ពារ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​រាតត្បាត​កូ​វី​ដ​១៩៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9118445