Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សញ្ញាអាសន្នទាំង ៧ បង្ហាញពីការអស់កម្លាំងពេលបំពេញការងារនៅផ្ទះ

នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនភាគច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេសបានសម្រេចចិត្តអនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅផ្ទះតាមរយៈអនឡាញដោយសារក្រុមហ៊ុននីមួយៗមានទំនួលខុសត្រូវលើបុគ្គលិករបស់ខ្លួនដោយការការពារ និងទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។ ការផ្លាស់ប្តូរបែបនេះធ្វើឲ្យបុគ្គលិកមិនទាន់បានត្រៀមខ្លួនសម្រាប់ការបំពេញការងារ រីឯសម្ភារចាំបាច់សម្រាប់បម្រើការងារក៏មិនទាន់បានរៀបចំថែមទៀតផង។ មនុស្សភាគច្រើនកំពុងចាប់ផ្តើមអស់សង្ឃឹម និងមានការព្រួយបារម្ភពីព្រោះពួកគេមានអារម្មណ៍ថាធ្វើការនៅផ្ទះមិនស្រួលដូចជាការគិតនោះទេ។ ហើយនេះគឺជាសញ្ញាព្រមានចំនួន ៧ ដែលបង្ហាញថាអ្នកបានចាប់ផ្តើមធុញថប់ និងអស់ថាមពលនៅពេលធ្វើការនៅផ្ទះ ៖  

រូបតំណាង​

– មានអារម្មណ៍ធ្វើការងារស្ទើរគ្រប់ពេល

ពេលធ្វើការនៅផ្ទះមិនមានពេលវេលាត្រឹមត្រូវដើម្បីបញ្ចប់ការងារឱ្យបានច្បាស់លាស់ដូចធ្វើការនៅកន្លែងនោះទេ។ ពីព្រោះ អ្នកត្រូវតែប្រចាំការគ្រប់ពេលដែលក្រុមហ៊ុនត្រូវការងារជាបន្ទាន់។ មួយវិញទៀតអ្នកដែលមានសុខភាពខ្សោយក៏អាចប៉ះពាល់ផងដែរដោយសារតែមិនបានញុំាអាហារគ្រប់គ្រាន់។

រូបតំណាង

– ទម្លាប់ពន្យារពេល

ការធ្វើការងារនៅផ្ទះគឺអាចនឹងធ្វើឲ្យអ្នកបំពេញការងារយឺតយ៉ាវជាងនៅក្រុមហ៊ុន ដោយសារតែធ្វើនៅផ្ទះ គឺអាចឲ្យមនុស្សចូលចិត្តពន្យាពេលក្នុងការធ្វើការ និងមិនអាចបំពេញការងារពេញដៃពេញជើងនោះទេ។ ប្រសិនជាអ្នកតែងតែពន្យាពេលបែបនេះ នោះលទ្ធផលមិនអាចទទួលបានល្អនោះទេ។ 

រូបតំណាង

– មានបញ្ហា និងមិនអាចរកដំណោះស្រាយ

មិនថាបទពិសោធន៍អ្នកខ្ពស់ប៉ុណ្ណានោះទេ ប្រសិនបើបញ្ហាកើតឡើង ហើយមិនអាចរកដំណោះស្រាយបានភ្លាមៗក៏ធ្វើឱ្យមានអារម្មណ៍ថាធុញថប់ និងខ្សោយកម្លាំងផងដែរ ព្រោះអ្នកត្រូវតែនៅម្នាក់ឯង និងរកវិធីសាស្ត្រដោះស្រាយដោយខ្លួនឯងផ្ទាល់ ដូច្នេះវាពិតជាពិបាកក្នុងការពិភាក្សាជាមួយមិត្តរួមការងារ និងអ្នកសម្របសម្រួលដោយមិនបាននិយាយទល់មុខគ្នាផងដែរ។

រូបតំណាង

– មានអារម្មណ៍ថាត្រូវធ្វើការងារកាន់តែច្រើន

នៅពេលដែលត្រូវផ្លាស់ប្តូរទៅធ្វើការនៅផ្ទះអ្នកនឹងឃើញពីរបៀបនៃការធ្វើការផ្សេងៗគ្នាបើធៀបជាមួយការធ្វើការនៅការិយាល័យ។ ដូច្នេះអ្នកប្រាកដជាអាចនឹងមានការព្រួយបារម្ភក្នុងការធ្វើការតិចជាងអ្នកដទៃ ឬអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានការងារច្រើន និងពិបាកជាងការងាររបស់អ្នកដទៃផងដែរ។ 

រូបតំណាង

– ពិនិត្យមើលសារគ្រប់ពេល

រឿងតែមួយគត់ដែលធ្វើការនៅផ្ទះគឺអ្នកត្រូវឆែកមើលកម្មវិធីសារគ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃដែលថ្នាក់ដឹកនាំផ្ញើឯកសារ ឬផ្ញើសារមកអ្នកដើម្បីទំនាក់ទំនងជាមួយគ្នាវិញទៅមកតាមរយៈកម្មវិធីអនឡាញផ្សេងៗដូចជា Email, Telegram ជាដើម។ ដូច្នេះវាក៏ជារឿងមួយដែលរំខានស្មារតីដោយមិនអាចផ្តោតអារម្មណ៍បានល្អក្នុងការបំពេញការងាររបស់អ្នក។

រូបតំណាង

– ត្រូវរង់ចាំការប្រជុំ

ទោះបីជាធ្វើការងារនៅផ្ទះក៏ដោយ អ្នកក៏ត្រូវរង់ចាំការប្រជុំតាមរយៈកម្មវិធីអនឡាញផ្សេងៗជាមួយនឹងអ្នកដឹកនាំ ឬក្រុមការងារ។ ជាពិសេសនៅពេលដែលអ្នកត្រូវបានហៅឲ្យចូលប្រជុំម្តងៗ អ្នកត្រូវត្រៀមខ្លួនជាមុន និងត្រូវនៅមុខកញ្ចក់អេក្រង់កំព្យូទ័រ និងទូរសព្ទគ្រប់ពេល។

រូបតំណាង

– ចាប់ផ្តើមមានទំនួលខុសត្រូវតិចតួចចំពោះខ្លួនឯង

គុណសម្បត្តិនៃការធ្វើការនៅផ្ទះគឺមិនត្រូវឲ្យអ្នករៀបចំខ្លួនស្អាតៗ និងចំណាយពេលជិះមកធ្វើការដូចមុននោះទេ ដូច្នេះវាធ្វើឱ្យអ្នកមានអារម្មណ៍ខ្ជិល មិនចង់ធ្វើអ្វីក្រៅពីគេង និងមានទំនួលខុសត្រូវតិចតួចបំផុតសម្រាប់ខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិទ្ធភាពការងាររបស់អ្នកក៏នឹងថយចុះដែរ។

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9116343