អ្នកគាំទ្រ ច្បាស់ក្នុងចិត្តថា YoonA សមាជិកក្រុម Girls Generation បានរៀនដុតនំ បន្ទាប់ពីការបើកបង្ហាញនូវជីវិតឯកជនរបស់នាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅអំឡុងពេលដែលខ្លួននៅដាច់ដោយឡែកនៅផ្ទះជាសកល ដោយសារតែជំងឺកូវីដ ១៩។
បុគ្គលល្បីៗនៅកូរ៉េ កំពុងតែធ្វើការស្នាក់នៅក្នុងផ្ទះនៅខណៈពេលដែលការរាលដាលនៃជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង តែចំណែកឯ YoonA វិញ នាងកំពុងរៀនដុតនំនៅផ្ទះ ឱ្យដូចជាអ្នកដុតនំអាជីព។
ខាងក្រោម ជារូបភាពនំមួយចំនួនដែល YoonA ចែករំលែកលើគណនី Yuzu របស់នាង៖
នំសូកូឡា Chiffon
នំសូកូឡាខ្មៅ
លើសពីនេះ YoonA ក៏បានយកចំណិតនំ Pecan ដែលដុតដោយផ្ទាល់ដៃរបស់នាង ទៅឱ្យមិត្តរួមការងារមួយចំនួន ដើម្បីធ្វើការវាយតម្លៃ។ ជាការឆ្លើយតប មិត្តរួមការងារម្នាក់ដែលបានវាយតម្លៃចំណិតនំ Pecan របស់ YoonA ទទួលស្គាល់ថានាងដុតនំ គឺដូចជាអ្នកដុតនំអាជីព។
ចំណែកអ្នកវិញ តើអ្នកធ្វើអ្វីក្នុងអំឡុងពេលដាក់ខ្លួនឱ្យនៅដាច់ដោយឡែក?
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Allkpop