Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតកម្ម LD ត្រៀម​បញ្ចេញ ៦​រឿង​ក្នុងឱកាសចូល​ឆ្នាំ​នេះ ឲ្យ​មើល​បាន​ពី​ផ្ទះ​តែ​ម្ដង

ក្នុង​កាលៈទេសៈដែល​មនុស្ស​ម្នា​ពិបាក​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​ណា​ឆ្ងាយ​ព្រោះ​តែ​ជំងឺកូវីដ១៩​នោះ ផលិតកម្ម LD Picture ក៏​បាន​បញ្ចេញ​ដំណឹង​ដ៏​ល្អ​មួយ ដោយ​គ្រោង​ដាក់​បញ្ចេញ​ខ្សែ​ភាពយន្ត​របស់​ខ្លួន​​ដល់​ទៅ ​៦​រឿងក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​កៀក​នឹង​ចូល​មក​ដល់។

“ទែន​ៗ ៦រឿងតែម្តងនេះ​!!!​ ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​បងប្អូន​នៅ​ផ្ទះ​មិន​អផ្សុកទេ!”។ ផែន​ការ​នេះ ផលិតកម្ម​ខាង​លើ​បាន​ហៅ​ដោយ​ខ្លួន​ឯង​ថា​ជា “កម្មវីធី​មើល​រឿង​នៅ​ផ្ទះ​ប្រឆាំង​នឹង​កូវីដ១៩”។ គោលបំណង​នៃ​ផែនការនេះ គឺ​បញ្ចៀសអ្នកគាំទ្រ​របស់ខ្លួន​ពី​ភាព​អផ្សុក ពិសេស​គឺ​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩ចូល​សហគមន៍។

តាម​ការ​បញ្ជាក់ រឿង​ទាំង​៦​នោះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​លើ​ឆាណែល​ Youtube, Instragram និង Website ​ផ្លូវ​ការ​របស់​ខ្លួន​តែ​ម្ដង ដែល​អាច​ឲ្យមហាជនទស្សនា​បាន។

ចំពោះចំណងជើង​ខ្សែភាពយន្ត​នោះ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ខាង​ផលិតកម្មមិន​ទាន់​បញ្ជាក់ជាផ្លូវ​ការទេ គ្រាន់តែ​ដឹង​ថា​នឹង​មាន​រឿង​​”អាខ្វាក់​អាខ្វិន” បើយោង​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ផលិតកម្មខាង​លើ។

ចំណែក​ឯកាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ដាក់​បញ្ចាំង​វិញ​នោះ ផលិតកម្ម​បាន​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា “កម្មវីធី​មើល​រឿង​នៅ​ផ្ទះ​ប្រឆាំង​នឹង​កូវីដ១៩” គឺ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៣ មេសា ខាង​មុខ ដែល​ជា​ថ្ងៃ​ទី​១​នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​តែ​ម្ដង៕​

ខាងក្រោមនេះជា Link សម្រាប់ការ​ទស្សនា:

www.youtube.com/c/LDEntertainmentofficial

Instagram:

https://instagram.com/ldpicture_entertainment

Website:

www.ldentertainmentkh.com

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9115487