Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោមការសម្របសម្រួល ហេង ឡុង ពេលនេះ សំ ប៉ូលីដា និង ព្រីម មន្ថា ញញឹមដាក់គ្នាបានវិញ

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយរឿងរ៉ាវជេរប្រទេចគ្នារវាងតារាកំប្លែងអ្នកនាង សំ ប៉ូលីដា និងតារាសម្តែងអ្នកនាង ព្រីម មន្ថា ពេលនេះត្រូវបានលោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បករខ្មែរ បានសម្របសម្រួលឲ្យត្រូវរូវគ្នាវិញហើយ។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នាពេលកន្លងទៅថ្មីៗនេះ អ្នកនាង សំ ប៉ូលីដា បាន Live Video  ខឹងច្រឡោតយ៉ាងខ្លាំងទៅកាន់អ្នកនាង ព្រីម មន្ថា ក្រោយពីចោទប្រកាន់ខ្លួន ជាអ្នកលួចកាបូបដៃ ទិញនៅក្រៅប្រទេសមានតំលៃ ៦០០ដុល្លារ ក្រោយពីឃើញរឿងរ៉ាវបែបនេះកើតឡើង លោក ហេង ឡុង បានជួយសម្របសម្រួល អ្នកទាំងពីរឲ្យជួបគ្នា និងញញឹមរកគ្នាវិញ។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការលោក ហេង ឡុង បានបង្ហោះថា “ក្នុងនាមសមាគមសិល្បករខ្មែរ បានសម្របសម្រួល អ្នកនាងសំ ប៉ូលីដា និងអ្នកនាងព្រីម មន្ថា ដោយមានការយល់ច្រឡំបានធ្វើឱ្យអ្នកនាងសំ ប៉ូលីដា បានឡាយវីដេអូខឹងសម្បាដោយមានប្រើការប្រើពាក្យអសុរោះ ភាគីទាំងពីរបានយល់ព្រមបំភ្លេចរឿងដែលបានកើតឡើង ហើយបន្តរាប់អានគ្នាជាធម្មតាវិញ”៕ ដោយ៖ សុក លក្ខិណា

from: https://tnaot.com/km/m/detail/article/9115479