ក្លឹប MSK Zilina ដែលស្ថិតក្នុងប្រទេសស្លូវ៉ាគី បានប្រកាសក្ស័យធន ក្រោយពីគ្មានសកម្មភាពការប្រកួតបាល់ទាត់ បន្ទាប់ពី coronavirus បានធើ្វការរាលត្បាតក្នុងប្រទេសនេះ ក៏ដូចជាទូទាំងពិភពលោក។
ម្ចាស់ជើងឯកលីគកំពូលស្លូវ៉ាគី ៧សម័យនេះ បានប្រកាសពីការក្ស័យធនរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ក្រោយពីគ្មានសកម្មភាពបាល់ទាត់ និងគ្មានប្រភពចំណូលគ្រប់គ្រាន់ក្នុងការបើកថៃ្លឈ្នួលឲ្យទៅកីឡាករ ដែលភាគច្រើនសុទ្ធសឹងតែមានតម្លៃថៃ្ល។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា៖ «នៅក្នុងស្ថានភាពបច្ចុប្បន្ន កីឡាករដែលមានកិច្ចសន្យាអាជីពអាចបង្ហាញនូវសាមគ្គីភាព ជាពិសេសដល់អ្នកដែលបានចូលរួមក្នុងការហ្វឹកហាត់របស់ពួកគេ»។
បន្ទាប់ពីកីឡាករក្នុងក្រុម បានបដិសេធមិនចរចាជាមួយក្លិបជុំវិញថៃ្លនឿយហត់របស់ពួកគេក្នុងស្ថានភាពនេះ ជាលទ្ធផលកីឡាករដែលមានថៃ្លនឿយហត់ខ្ពស់ចំនួន១៧នាក់ និងមួយចំនួនទៀត នឹងត្រូវក្លឹបផ្ដាច់កុងត្រានៅរដូវកាលក្ដៅ ឬរដូវរងារខាងមុខ៕
ប្រភព៖ city-press