Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការចោទលោក សុវណ្ណ រិទ្ធី ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ

ភ្នំពេញ៖​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចាប់ឃាត់ខ្លួន លោក សុវណ្ណ រិទ្ធី កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ ដោយសារតែ ស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។  

ជុំវិញ​ករណី​ខាងលើនេះ លោក សុវណ្ណ សុខា ឪពុក​លោក សុវណ្ណ រិទ្ធី ក៏បាន​ស្នើ​សុំឱ្យ​ប្រមុខ​រដ្ឋាភិបាល អធ្យាស្រ័យ​និង​អនុគ្រោះ​លោក រិទ្ធី តាមរយៈ​វីដេអូ​សុំទោស​ជំនួស​កូន​ផងដែរ ។ លោក​អះអាងថា កូន​របស់ខ្លួន គ្មាន​ចេតនា​វាយប្រហារ​លើ​រដ្ឋា​ភិ​បាល​ឡើយ​៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9114948