តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ កំពុងតែមមាញឹកក្នុងការថតខ្យែភាពយន្តភាគជាបន្តបន្ទាប់និងទទួលបានការគាំទ្រខ្លាំង មិនតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះបច្ចុប្បន្ននាងមានសម្រស់កាន់តែស្រស់ស្អាតជាងមុនទៀត។
សម្រាប់ឆ្នាំ ២០២០នេះ កញ្ញា នី មុន្នីនាថ បានគ្រងឈុតទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំជូត ព្រះនាង “គោរាគទេវី” ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២០ វេលាម៉ោង ២០:៤៨ នាទីយប់។
ជាមួយគ្នានោះដែរ កញ្ញា នី មន្នីនាថ បានបង្ហាញអារម្មណ៍រំភើបថា ៖ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានគ្រងនូវសម្លៀកបំពាក់តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាង “គោរាគទេវី“៕ ដោយ៖ លក្ខិណា