Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកបើកតាក់ស៊ីដែលប្រឈមខ្ពស់ យល់ដឹងអ្វីខ្លះពីវិធីការពារខ្លួនពីជំងឺកូវីដ១៩?

ភ្នំពេញ៖ ជាមួយ​​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ជុំ​វិញ​​ពិភពលោក កាន់​តែ​ធ្ងន់ធ្ងរឡើង កម្ពុជា​ដែល​ជាប្រទេស​តូច និង​ក្រក្រី ទោះ​មិន​ទាន់​មាន​ការ​រាតត្បាត​ខ្លាំង​ក្តី ប៉ុន្តែ​ក៏បាន​​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទប់​ស្កាត់ ក្នុង​នោះ​រដ្ឋាភិបាល បាន​ចេញ​សេចក្តី​ណែនាំ​ជាច្រើន ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អនាម័យ សម្រាប់​ពលរដ្ឋ​ទូទៅ ពិសេស​បងប្អូន​ប្រកប​របរ​ប្រឈម​ និង​ការចម្លង​ជំងឺ​កាច​សាហាវ​នេះ​តែ​ម្តង។

ជាក់​ស្តែង របរ​រត់​តាក់​ស៊ី ឬឡាន​ឈ្នួល​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញថា ប្រឈម​ខ្ពស់ជាមួយការ​ឆ្លង និង​ចម្លង​ជំងឺកូវិដ ១៩ ខណៈបើ​ក្រឡេក​ទៅ​កាន់​បងប្អូន​កំពុង​តែ​ប្រកប​របរ​នេះវិញ មាន​ខ្លះ​យល់​ច្បាស់​ពី របៀប​រក្សា​​អនាម័យ ខណៈ​ខ្លះ​ទៀត នៅ​តែ​មិន​យល់ គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ​ ដូច​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​នៅ​ឡើយ។

លោក មាន បូរី អាយុប្រមាណ ២០ឆ្នាំ ដែលជាអ្នកបើកបរតាក់ស៊ី ចេញពីទៅមករវាង​ទីក្រុង​ភ្នំពេញ និងខេត្តកណ្តាល បានឱ្យដឹងថា គាត់មិនទាន់បានដឹងពីគោលការណ៍ណែនាំពីរបៀបធ្វើអនាម័យរបស់ក្រសួងសុខាភិបាល នៅ​ឡើយ​ទេ ទាំង​គោល​ការណ៍​សម្រាប់ម្ចាស់រថយន្តតាក់ស៊ី ទាំង​សម្រាប់​អ្នកដំណើរ។

មាន បូរី បានបញ្ជាក់ដែរថា យ៉ាង​ណា ​ខ្ញុំគាំទ្រឲ្យ​មានការចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឲ្យមានការទប់ស្កាត់ និងការពារជំងឺកូវីដនេះទាំងអស់គ្នា។ មួយ​វិញ​ទៀត បុរស​វ័យ ២០ឆ្នាំ​រូប​នេះ ក៏​មិន​គិត​ថា អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះលោក​អះអាង​ដឹង​ព័ត៌មាន​ខ្លះៗ ពី​ការ​ធ្វើ​អនាម័យ​ការពារ​វីរុស​កូវីដ ១៩ ខណៈអ្នកធ្វើដំណើរម្នាក់ៗ សុទ្ធ​ភ័យខ្លាចពីរឿងកូវីដ១៩ ពួកគេចេះការពារខ្លួន និងធ្វើអនាម័យ​យ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរថែមទៀត។

ក្រឡេក​ទៅ​ស្តាប់សំដី បងស្រី ជា ផេង ដែល​រត់​តាក់ស៊ី​ជាមួយ​ប្តី ឱ្យដឹងដែរថា តាំងពីដើមខែមីនាមក ម៉ូយ​ធ្លាប់​ជិះ​ហូរហែរ បែរ​ជាស្ងាត់ឈឹង ដោយសារភ័យខ្លាចជំងឺកូវីដ។

យ៉ាង​ណា បង​ស្រី អះអាង បាន​ដឹង​ខ្លះៗពីគោលការណ៍ណែនាំ​របស់​ក្រសួង ពិសេស​រឿង​ដាក់ម៉ូយ​ជិះឲ្យ​មាន​គន្លាត​ពីគ្នា ងាយ​ស្រួល​មាន​ខ្យល់​ចេញចូល ក៏​ដូចជា​ការ​លាង​សម្អាត​ដៃ​ដោយ​អាល់​កុល​ជាដើម។

បើ​តាម​ការ​អះអាង​ពី​បង​ប្រុស សេងហាក់ ឯណេះវិញ គឺបងប្រុស​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន ដោយ​មិន​ឲ្យ​ម៉ូយជិះ​ជិតៗ​គ្នា ណែនណាន់​តាន់​តាប់​ដូច​ពីមុន​ទេ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​វិញ​ទៅ​មក។ បងប្រុស ក៏​បាន​អះអាងពីការណែនាំ​នេះតៗគ្នា ហើយ​ក៏​ប្រាប់​អ្នក​រត់​តាក់​ស៊ី​ផ្សេង​ទៀត ដូច​គ្នា​នេះ​ដែរ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យ​កាន់តែមានប្រសិទ្ធថែមទៀត និងការចូល​ការពារការ​ចម្លង​វីរុសកូវីដ​១៩ បាន​ណែនាំដល់ម្ចាស់រថយន្ត និង​អ្នកធ្វើដំណើរដោយមធ្យោ​បាយដឹកជញ្ជូន រួមមានរថយន្តក្រុង និង Mini Bus មិន​ឲ្យ​ផ្ទុក​អ្នក​​ដំណើ​រ​ច្រើនលើសពី ១០នាក់ នោះ​ឡើយ និង​តម្រូវឲ្យ​ពាក់​ម៉ាស់ រក្សា​អនាម័យ លាង​ដៃនឹងសាប៊ូ ឬអទឹក​អាល់​កុល​ឲ្យ​បាន​ត្រឹម​ត្រូវ៕ ដោយ៖ ឃួ​ន លក្ខិណា

from: https://tnaot.com/km/m/detail/article/9113902