ក្នុងស្ថានភាពនេះ ប្រជាជនជាច្រើនបានរួមគ្នាធ្វើរឿងផ្សេងៗគ្នា ដើម្បីជួយដល់ប្រទេសថៃឲ្យជៀសផុតពីវិបត្តិ Covid-19។
ជាមួយគ្នានេះដែរតារាសម្ដែង Nadech Kugimiya ដែលទើបតែបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២,៥ លានបាតទៅកាន់មន្ទីរពេទ្យទាំង ៦ ហើយថ្មីៗនេះ Nadech បានផ្ញើឧបករណ៏បរិក្ខារពេទ្យដែលត្រូវការចាំបាច់មានដូចជា ជែលលាងដៃ ម៉ាស់ សំរាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកពេទ្យ ទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាចំនួន ៣០ មន្ទីរពេទ្យនៅខេត្តភាគឦសានផងដែរ។
ដើម្បីផ្ញើការលើកទឹកចិត្តដល់បុគ្គលិកជួរមុខដែលពាក់ព័ន្ធទាំងអស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន តស៊ូប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ៕ អត្ថបទដោយ៖ ឧស្សាហ៍