Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំរីនៅប្រទេសថៃ កំពុងរងគ្រោះដោយសារកូវីដ-១៩

មិនមែនតឹ្រមតែមនុស្សជាតិ ក្លាយជាជនរងគ្រោះ ដោយសារការវាយប្រហារពីកូវីដ-១៩ ប៉ុណ្ណោះទេ​ សូម្បីតែសត្វព្រៃ ស្វា ខ្លា ដំរី ក៏ក្លាយជាអ្នកនោះដែរ។ កន្លងមក សត្វខ្លានៅសួនសត្វធម្មជាតិ នៅអាមេរិក រកឃើញឆ្លងកូវីដ-១៩ ពីអ្នកមើលថែ ហើយខ្លានោះក៏បានចម្លងវីរុសទៅកាន់សត្វផ្សេងៗទៀតផងដែរ។

ដោយឡែក នៅក្នុងប្រទេសថៃ សត្វដំរី​ នៅទីក្រុងបាងកក និងឧទ្យាននានា ក្នុងប្រទេសនេះ ​បានដើរតួនាទីយ៉ាងសំខាន់​ នៅក្នុងការទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្ដែរហូតមកដល់ពេលនេះ សត្វក៏ក្លាយជាជនរងគ្រោះ បន្ទាប់ពីមានការរាតត្បាតពីកូវីដ-១៩​។ ជីវិតរស់នៅក្នុងទីក្រុងរបស់សត្វដំរី​ទាំងនោះ ក៏កាន់តែអាក្រក់ទៅ ក្រោយពេលមិនមានអ្នកទេសចរ​ទៅដើរលេងកម្សាន្ត ​ដោយសារតែការបិទប្រទេស។ ប៉ុន្ដែប្រសិន​បើមិនមានអ្នកទេសចរវិញ ​ដំរីក៏មិនមានចំណីស៊ីដូចមុនដែរ។

រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន ចាប់តាំងពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី​៣០ ខែមេសា ​​ហើយកសិដ្ឋានចិញ្ចឹមដំរី នៅទូទាំងប្រទេស សម្រាប់បម្រើវិស័យទេសចរណ៍ជិះកម្សាន្ត ក៏ត្រូវ​បានបិទទ្វារផងដែរ។ បើតាមការប៉ាន់ប្រមាណ មានដំរីជាង២ពាន់ក្បាលកំពុងតែ«អត់ការងារធ្វើ» ខណៈគ្មានអ្នកទេសចរ ហើយអ្នកមើលថែសត្វដំរី (ហ្មដំរី) ក៏ត្រូវកាត់បន្ថយ រហូតដល់ទៅ​៧០ភាគរយថែមទៀត​។

បើគ្មានអ្នកទេសចរ គឺសត្វដំរីពិតជាមិនមានចំណីស៊ីគ្រប់គ្រាន់នោះឡើយ​ ហើយវានឹងប៉ះពាល់ដល់សុខភាពសត្វដំរីថែមទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយថា មានដំរី​៧៥ក្បាល នៅក្នុងសួនសត្វ​ នៃខេត្តអាយុធ្យា ហើយវាអាចប្រឈម​នឹងងាប់​ ដោយ​គ្មាន​អ្នកទេសចរឲ្យចំណីវាស៊ី។

ដំរីដើរតួនាទីយ៉ាងសំខាន់ និងជាតំណាងឲ្យប្រទេសថៃ។ រដ្ឋាភិបាលថៃបានកំណត់យកថ្ងៃទី​១៣ ខែមីនា ជាទិវានៃសត្វដំរី នៅក្នុងប្រទេសនេះ។ យោងតាមប្រធានមន្ទីរឧទ្យានជាតិ និងអភិរក្សសត្វព្រៃថៃ លោក Thanya Netithammakun បានបញ្ជាក់ថា មានសត្វដំរីព្រៃ ចន្លោះពី ៣.១៦៨ ទៅ ៣.៤៤០ក្បាល​ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ និងឧទ្យានជាតិក្នុងប្រទេសថៃ ចំនួន៨៩ឧទ្យាន ដែលមានផ្ទៃដី ៥២ ០០០ គីឡូ​ម៉ែត្រ​​ក្រឡា៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9113868