Giuseppe Tartini គឺជាតន្ត្រីករ ជនជាតិអុីតាលីម្នាក់ ។ក្រៅពីស្មាដៃសិល្បៈតន្ត្រីរបស់គាត់, Giuseppe Tartini ក៏ប្រហែលជាមានគេស្គាល់គាត់ច្រេីនដោយសារតែរឿងរ៉ាវនៃការយល់សប្តិដ៏ចំលែករបស់លោក, គាត់បាននិយាយថានៅក្នុងការយល់សប្តិនោះ គាត់ពិតជាបានជួបនឹងបិសាចផ្ទាល់ពិត ( The Devil )។
នៅក្នុងឆ្នាំ 1765, ប្រហែលជាមុនពីរ បីឆ្នាំ ក្រោយការស្លាប់របស់គាត់, Tartini បានយល់ព្រមធ្វេីបទសម្ភាសន៍ជាមួយនឹងអ្នកសម្ភាសន៍ជនជាតិបារាំងម្នាក់, នៅក្នុងបទសម្ភាសន៍នោះ លោកបាននិយាយអំពីសុបិនដ៏ចម្លែករបស់លោកថា លោកបានសុបិនឃេីញ បិសាទមួយក្បាលបានមករកគាត់ដល់កន្លែង ដេីម្បីមកចរចារធ្វេីកិច្ចព្រមព្រៀងមួយជានឹងលោក មិនថែមតែប៉ុនណោះបិសាទមួយក្បាលនោះក៏បានលេងវីយូឡុង ជូនលោកបានស្តាប់ទៀតផង បានប្រគំដោយទឹកដមនៃការលេងយ៉ាងមានជំនាញដ៏ប្រសព្វ បានស្តាប់ហេីយចង់ស្តាប់ទៀត ។ ដោយសារតែចំរៀងដែលបិសាទនោះបានប្រគំលេងនៅក្នុងសុប្តិនរបស់លោក ទេីបបានជាធ្វេីឲ Tartini អាចបង្កេីតបានចេញជាស្មាដៃចំរៀងវីយូឡុងដ៏ល្ត្បីល្ត្បាញមួយរបស់លោក ដែលត្រូវបានមនុស្សស្គាល់មកដល់សព្វថ្ងៃថា ” The Violin Sonata In G Minor ” រឺក៏ត្រូវបានគេហៅថា ” The Devil Trill Sonata ”
” នៅយប់មួយខ្ញុំបានយល់សុបិនឃេីញថាខ្លួនខ្ញុំផ្ទាល់បានធ្វេីកិច្ចព្រមព្រៀងជាមួយនឹងបិសាទនូវរឿងមួយ ថាគ្រប់អ្វីៗដែលខ្ញុំប្រាថ្នាចង់បាន វានឹងក្លាយជាការពិតទាំងអស់ ដោយយកព្រលឹងរបស់ខ្ញុំជាថ្នូលនៃការដោះដូរ។ តែមិនដឹងជាហេតុអីខ្ញុំក៏នឹកមានគំណិតមួយ ក៏បានហុចវីយូឡុងរបស់ខ្ញុំផ្ទាល់ឲទៅបិសាទនោះ ចង់ដឹងថាតេីគេនោះអាចនឹងចេះលេងបទអ្វីខ្លះទេដោយមិនមានការប្រមេីលខ្ពស់ទុកជាមុនទេ, តែនៅវិនាទីបន្ទាប់នោះ ខ្ញុំសឹងតែរកពាក្យអ្វីមកប្រដូចពុំបានទៅនៅអារម្មណ៍របស់ខ្ញុំនៅពេលនោះ នៅពេលដែលខ្ញុំបានលឺសាច់ភ្លេងលេងដោយវីធីមិនធម្មតាមួយ វាពិតជាសាច់ភ្លេងដ៏សែនពិរោះ ដោយប្រគំឡេីងនៃទឹកដៃដោយពិនប្រសព្វនឹងយ៉ាងឆ្លាតវៃបំផុតថាទោះបីជាក្នុងមួយជីវិតរបស់ខ្ញុំខំប្រឹងយ៉ាងក៏ដោយក៏មិនអាចយកប្រៀបនឹងអ្វីដែលខ្ញុំបានឃេីញបានលឺនាគ្រានោះ វាពិតជាមិនអាចទៅរួច, ខ្ញុំមានអារម្មណ៍ថាចាញ់ប្រៀបយ៉ាងខ្លាំងធ្វេីឲទ្រូងខ្ញុំសែនអួលណែលរហូតដល់ភ្លេទដកដង្ហេីម រួចខ្ញុំក៏ភ្ញាក់ដឹងខ្លួនឡេីងទាំងត្រហរខ្យល់។ ភ្លាមៗនោះខ្ញុំក៏ស្ទុះងេីបទៅទាញយកវីយូឡុងរបស់ខ្ញុំមក, ដោយនឹកបន់ក្នុងចិត្តថានឹងអាចនៅចាំបាននៃសាច់ភ្លេងខ្លះៗនូវអ្វីដែលខ្ញុំបានយល់សប្តិឃេីញនោះ, ខ្ញុំបានខំប្រឹងបង្កេីតវាសារឡេីងវិញគឺខ្ញុំបានខំអស់ពីលទ្ធភាពរបស់ខ្ញុំហេីយក៏បានចេញជាកម្ទេចភ្លេងដែលអ្នករាល់គ្នាបានលឺដូចសព្វថ្ងៃនេះ តែបេីយកទៅប្រៀបគឺនៅខុសគ្នាឆ្ងាយពីអ្វីដែលខ្ញុំបានលឺនៅក្នុងយល់សប្តិនោះ បេីសិនជាខ្ញុំអាចលេងឲបានដូចបិសាទនោះបានតែម្តង ទោះបីជាឲខ្ញុំកម្ទេចវីយូឡុងខ្ញុំចោលរឺចាកចេញចេញពីវិស័យតន្ត្រីនេះជារៀងរហូតខ្ញុំក៏សុខចិត្តដែរ “
” The Devil Trill Sonata ” មកទល់សព្វថ្ងៃនេះគឺត្រូវបានគេទទួលស្គាល់ថាជាបទដែលពិបាកលេងបំផុត មានគេនិយាយថាទាល់តែមានម្រាមដៃប្រាំមួយទេីបអាចលេងបទនេះឲល្អឥតខ្មោះដូចម្ចាស់ដេីម លោកTartini បាន, ហេីយថែមទាំងត្រូវបានគេជឿរថាបេីសិនជាមានអ្នកណាអាចលេងដូចនោះអ្នកនោះនឹងត្រូវវិញ្ញានបិសាទសន្ធិត។
ដោយ៖poopenny
សង្គមពណ៌ខ្មៅ