តារាសម្ដែង Bella Ranee ទើបតែបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ២,៥ លានបាតដល់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដែលធ្វើឲ្យមហាជននិងអ្នកគាំទ្ររបស់នាងមានមោទនភាពយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះ ខេត្តឈៀងម៉ៃក៏កំពុងជួបគ្រោះធម្មជាតិ ភ្លើងឆេះព្រៃយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ Bella Ranee បានបរិច្ចាគរបស់របរផ្សេងៗ ដើម្បីជួយដល់អ្នកពន្លត់អគ្គីភ័យនៅក្នុងព្រៃ នាខេត្តឈៀងម៉ៃ ដូចជាពិលពាក់ក្បាល ថ្នាំបាញ់មូស ជែលលាបព្យាបាលជំងឺរលាកសាច់ដុំ និងភេសជ្ជៈប៉ូវកម្លាំង។
Bella បានបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការបស់ខ្លួនថា សម្ភារៈចំនួន ១០០ ឈុតរួមមានពិល ថ្នាំបាញ់មូសជែលលាបព្យាបាលជំងឺរលាកសាច់ដុំ អង្ករ និងភេសជ្ជៈប៉ូវកំលាំង សង្ឃឹមថានឹងជួយដល់អ្នកពន្លត់អគ្គីភ័យបានខ្លះ។ និងបន់ស្រន់ឲ្យភ្លើងឆេះព្រៃនឹងរលាយបាត់យ៉ាងឆាប់រហ័ស៕ អត្ថបទដោយ៖ ឧស្សាហ៍