មនុស្ស៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ភ្លើងឆេះអគារគិលានុបដ្ឋាកឯកជនមួយកន្លែង ស្ថិតក្នុងភាគខាងលិច ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។
អគ្គិភ័យបានឆាប់ផ្តើមឆេះ នៅវេលាម៉ោង២២ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។ ក្រសួងគ្រប់គ្រងគ្រាអាសន្នរុស្ស៊ី បានបញ្ជាក់ថា ខ្សែបណ្តាញអគ្គិសនីតភ្ជាប់ នៅជាន់ទីមួយ និងជាន់ក្រោមដី នៃអគារគិលានុបដ្ឋាកនោះ ទើបជាមូលហេតុនាំឲ្យអគ្គីឆាបឆេះឡើង បង្កឲ្យមានមនុស្សស្លាប់ និងរបួសបែបនេះ។
អាជ្ញាធរក្នុងតំបន់ បានចាប់ផ្តើមដំណើរការស៊ើបអង្កេតស្វែងរកមូលហេតុ នៃអគ្គិភ័យនេះឲ្យពិតប្រាកដ។ អាជ្ញាធរ បានបញ្ជាក់ថា ហេតុការណ៍នេះបានបណ្តាលឲ្យបាត់បង់ជីវិត៤នាក់របួស១០នាក់, សង្គ្រោះ១៨នាក់ និង៥០នាក់ទៀត ត្រូវបានជម្លៀសខ្លួន ។ រីឯចរាចរណ៍ឆ្លងកាត់កន្លែងកើតហេតុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។
អភិបាលក្រុមមូស្គូ លោក Sergei Sobyanin បានថ្លែងថា ប្រជាជនភាគច្រើន ត្រូវបានជួយសង្គ្រោះអាយុជីវិត ចេញពីហេតុការណ៍មួយនេះ។ លោកបានសរសេរ នៅលើបណ្តាញ tweet ថា ខ្សែភ្លើងនៅជាន់ក្រោមដី នៃអគារគិលានុបដ្ឋាកឯកជន ជាមូលហេតុនាំឲ្យមានអគ្គិភ័យកើតឡើង ។ ប្រពលរដ្ឋភាគច្រើន ត្រូវបានជួយសង្គ្រោះ។ រីឯកិច្ចប្រតិបត្តិការនេះ កំពុងបន្តធ្វើឡើង។
នៅមុននេះ ក្រុមសង្គ្រោះគ្រាអាសន្នអាចថ្លែងថា អគារគិលានុបដ្ឋាកដែលត្រូវភ្លើងឆេះ ស្ថិតនៅភាគខាងលិចទីក្រុងមូស្គូ នៅលើផ្លូវ Myakininskaya ។
គួរបញ្ជាក់ថា មានហេតុការណ៍មួយនេះបានកើតឡើង ក្រោយពីអគ្គិភ័យឆាបឆេះនៅឃ្លាំងមួយកន្លែង នាភាគខាងជើងទីក្រុងមូស្គូ។ អគ្គិភ័យនៅឃ្លាំងនោះបាន ឆេះលើទីតាំង មានទំហំប្រហែល១០០ម៉ែត្រការ៉េ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើង៕ ប្រែសម្រួលដោយ៖ thach yat