Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាពលរដ្ឋនៅជិតសាលាសង្កាត់លេខ៤ សំណូមពរឱ្យអាជ្ញាធររៀបចំផ្លូវរំដោះទឹក ខណៈរដូវវស្សាជិតចូលមកដល់

នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចុះសិក្សាបន្ថែមអំពីការរៀបចំរំដោះទឹកដែលដក់នៅលើផ្លូវទាំងរដូវប្រាំង និងរដូវវស្សាលើកំណាត់ផ្លូវមូលដ្ឋានមួយកន្លែង ដែលនៅជិតសាលាសង្កាត់លេខ៤ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះរៀបចំទៅលើបញ្ហារំដោះទឹកនេះ ដោយសារមានការសំណូមពរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

បើតាមមន្ត្រីរដ្ឋបាលបានឱ្យដឹងថា កន្លែងដែលទឹកដក់ខួបប្រាំងខួបវស្សានេះ គឺជាកំណាត់ផ្លូវក្នុងទីទំនាប គ្មានកន្លែងសម្រាប់ឱ្យទឹកហូរចេញ និងថាករណីនេះអាជ្ញាធរនឹងពិនិត្យលទ្ធភាពថវិកា ដើម្បីរៀបចំជាប្រពន្ធ័លូតាមផ្លូវនេះ នៅពេលបន្ទាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9113499