Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងជំនាញចុះល្បាតបង្ក្រាបបានជនសង្ស័យ ០៣នាក់ មានគម្រោងគាស់ផ្ទះប្រជាពលរដ្ឋ

នៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្ម ខណៈពេលដែលកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ជិះម៉ូតូល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវជាប់ផ្ទះសំណាក់ខ្មែរប្រណិត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកម្លាំងជំនាញបានឱ្យដឹងថា ខណៈពេលជិះម៉ូតូល្បាត ក៏ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូចំនួន ០២គ្រឿង ម៉ាក Zoomer X ពណ៌ក្រហម-ស និងម៉ាកអ៊ិចស៊ិចទ័រ ពណ៌ខ្មៅ គួរឱ្យសង្ស័យក៏បានឃាត់ត្រួតពិនិត្យ។

ក្នុងនោះផងដែរកម្លាំងជំនាញឆែកឆេរឃើញមាន កន្ត្រៃចំនួន០២ ដង្កាប់ចំនួន០២ ទល់ណឺវីសចំនួន ០១ដើម សោដោះបាឡុងចំនួន ០៣ដើម និងពិលពាក់ក្បាលចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបានកម្លាំងជំនាញសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9113246