Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គន្លឹះក្នុងការបរិភោគអាហារឲ្យមានសុខភាពល្អអំឡុងពេលធ្វើការនៅផ្ទះ

មានក្រុមហ៊ុនជាច្រើន បានឲ្យបុគ្គលិកទាំងអស់ធ្វើការនៅផ្ទះ ជាជាងការមកក្រុមហ៊ុន ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ ។ ការធ្វើការនៅផ្ទះ អាចធ្វើឲ្យយើងមានអារម្មណ៍ថា មានសេរីភាពក្នុងការ បរិភោគអាហារតាមចំណង់ចំណូលចិត្ត ដោយមិនចាំបាច់ខ្លាចអៀនខ្មាស់ ពីមិត្តរួមការងារ ឬចៅហ្វានាយ ហើយការបរិភោគបែបនេះ វាអាចប៉ះពាល់ដល់សុខភាព និងធ្វើឲ្យឡើងទម្ងន់ជាក់ជាងមិនខាន ។ ដូច្នេះអ្នកត្រូវកំណត់ការញុំាអាហារឲ្យបានត្រឹមត្រូវ អំឡុងពេលដែលអ្នកចាត់ទុកផ្ទះរបស់អ្នកជាកន្លែងធ្វើការ ។ 

១. រៀបចំទូទឹកកកឡើងវិញ

ព្យាយាមរៀបចំតុធ្វើការរបស់អ្នកឲ្យនៅឆ្ងាយពីផ្ទះបាយ ឬទូទឹកកកព្រោះអាចធ្វើឲ្យអ្នកចង់ឆែកមើលរបស់របរនៅក្នុងទូទឹកក ។ អ្វីដែលសំខាន់ គឺត្រូវរៀបចំសម្អាត និងទុកដាក់របស់របរក្នុងទូទឹកកកឡើងវិញ ដែលក្នុងនោះត្រូវមាន ផ្លែឈើ បន្លែ ទឹកផ្លែឈើ អាហារដែលមានប្រូតេអ៊ីន និងអាហារសម្រន់ណាដែលធ្វើឲ្យយើងមានសុខភាពល្អ ។

២. ត្រូវរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឲ្យល្អ 

ក្នុងអំឡុងពេលអ្នកធ្វើនៅផ្ទះ អ្នកគួរតែមានការធ្វើលំហាត់ប្រាណសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តខ្លួនឯងជារៀងរាល់ថ្ងៃ ដូចជាការហាត់ប្រាណ ហាត់យូហ្គា រត់ ការគូរគំនូរ សមាធិ ឬក៏ទូរសព្ទទៅមិត្តភក្តិដើម្បីជជែកគ្នាលេង និងធ្វើ Blog ដែលអ្នកចូលចិត្ត កម្មវិធីទាំងអស់នេះនឹងជួយឲ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយស្ត្រេស និងធ្វើឲ្យអ្នកសម្រេចការងារបានលឿនជាងមុន ។ 

៣. កំណត់ការញុំាអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ 

អ្នកគួរតែចេះរៀបចំ កាលវិភាគសម្រាប់ការញុំាអាហារ ដូចទៅនឹងកន្លែងធ្វើការរបស់អ្នកពីមុន អ្នកអាចមានអាហារសម្រន់សម្រាប់ខ្លួនឯង ក្នុងម៉ោងធ្វើការបាន តែត្រូវប្រាកដថាអាហារសម្រន់ទាំងនោះមិនប៉ះពាល់ដល់សុខភាពរបស់អ្នក និងមិនធ្វើឲ្យអ្នកឡើងទម្ងន់។

ដូច្នេះអ្នកគួរតែមានអាហារសម្រន់ដូចជា គ្រាប់ធញ្ញជាតិគ្រប់មុខ ផ្លែឈើ ទឹកផ្លែឈើ ទឹកដោះជូរ និងអាហារផ្សេងទៀតដែលអ្នកគិតថាវានឹងល្អសម្រាប់សុខភាពអ្នក ៕ អត្ថបទដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9112238