គ្រប់សាកលវិទ្យាល័យទាំងស្ថាបនរដ្ឋ និងឯកជនទាំងអស់ត្រូវបានផ្អាកការសិក្សាមួយរយៈពេលខ្លី ដោយសារតែមានការរីករាលដាលជាខ្លាំងនៃជំងឺកូវីដ ១៩។ ស្របពេលនេះ មានសិស្សនិសិ្សតមួយចំនួនរៀននៅតាមប្រព័ន្ធអ៊ីនធើណេតដែលគេហៅជាភាសាអង់គ្លេសថា E Learning។ នៅតាមសាកលវិទ្យាល័យមួយចំនួនបានចាប់ផ្តើមចែករំលែក វគ្គសិក្សារបស់ពួកគេតាមប្រព័ន្ធអ៊ីនធើណេតនេះដោយឥតគិតថ្លៃ ហើយក៏ជាជាវិធីសាស្រ្តងាយស្រួលសម្រាប់សិស្សនិសិ្សតដើម្បីទទួលបានចំណេះដឹងស្ទើរគ្រប់មុខវិជ្ជាដែលគ្រូបានដាក់ឲ្យ។ ការរៀនសូត្រតាមប្រព័ន្ធអ៊ីនធើណេតនេះគឺជាជម្រើសដ៏ល្អមួយសម្រាប់សាកលវិទ្យាល័យនិងសិស្សទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចស្វែងរកមេរៀន និងការស្រាវជ្រាវផ្សេងៗក្នុងការស្វែងយល់ដោយខ្លួនឯងផងដែរ។
រូបតំណាង
តើអ្នកមានបានដឹងអត់ថាការរៀនតាមប្រព័ន្ធអ៊ីនធើណេត (E Learning) ផ្តល់គុណសម្បត្តិ និងគុណវិបត្តិទៅដល់សិស្សានុសិស្សបែបណាខ្លះ? នៅពេលនេះ Tnaot នឹងណែនាំអ្នកទាំងអស់គ្នា៖
– គុណសម្បត្តិ
ការរៀនតាមប្រព័ន្ធអ៊ីនធើណេតបានកើតឡើងចាប់តំាងពីឆ្នាំ ២០០៨ មកម្ល៉េះប៉ុន្តែគ្រាន់តែតាមសកលវិទ្យាមួយចំនួនមិនទាន់បានបង្កើតប្រព័ន្ធគ្រប់គ្រងនេះសម្រាប់ស្ថាប័នរបស់ខ្លួន។ ការរៀនតាមអនឡាញបែបនេះជាបណ្តាញសិក្សាដែលចំណាយថវិកាតិច ធ្វើឲ្យមានភាពងាយស្រួល និងអាចសិក្សាបានគ្រប់ពេលផងដែរ។ ការរៀនសូត្រតាមប្រព័ន្ធអ៊ីនធើណេតមានប្រសិទ្ធភាពខ្ពស់ព្រោះនិស្សិតអាចបញ្ចប់កិច្ចការផ្ទះបានយ៉ាងឆាប់រហ័ស អាចចូលរួមរៀននៅគ្រប់ទីកន្លែងដែលទុកឱ្យពួកគេមានសេរីភាពក្នុងការជ្រើសរើសពេលវេលាសម្រាប់ការសិក្សា ចំណេញពេលវេលានិងកន្លែងសិក្សា ពង្រីកចំណេះដឹង និងការស្រាវជ្រាវថ្មីៗ និងអាចស្វែងរកប្រាក់ចំណូលបន្តិចបន្តួចនៅខាងក្រៅផងដែរ។
រូបតំណាង
– គុណវិបត្តិ
នៅក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអ៊ីនធើណេត សិស្សានុសិស្សទាំងអស់មិនអាចចែករំលែកចំណេះដឹងនិងពង្រឹងសមត្ថភាពកាន់តែខ្លាំងនោះទេ។ រីឯអ្នកមិនចេះដែលមិនបានស្វែងយល់បន្ថែម គឺពិតពិបាកណាស់សម្រាប់ពួកគាត់ក្នុងការពិភាក្សា និងឲ្យគេពន្យល់ ពីព្រោះតែមិនបានជួបមុខគ្នាដោយផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះវាក៏ពិបាកសម្រាប់សិស្សានុសិស្សដោយសារតែមិនមានគ្រួពន្យល់មេរៀនបានដិតដល់ ពិបាកស្វែងយល់ និងស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណិត និងមិនបានចែករំលែកចំណេះដឹងទៅកាន់មិត្តរួមថ្នាក់ដើម្បីបង្កើនសមត្ថភាពខ្លួនឯងថែមទៀតផង។
រូបតំណាង
សរុបសេចក្តីមកជម្រើសនៃការសិក្សាតាមប្រព័ន្ធអ៊ីនធើណេតមិនមែនជាជម្រើសល្អ និងមិនល្អនោះទេ។ វាមិនខុសគ្នាប៉ុន្មានទេបើធៀបជាមួយការសិក្សានៅក្នុងថ្នាក់ គ្រាន់តែនៅក្នុងថ្នាក់យើងអាចសាកសួរលោក/អ្នកគ្រូ ឬមិត្តរួមថ្នាក់នូវចម្ងល់ផ្សេងៗនៅក្នុងមេរៀនបានដោយផ្ទាល់ ប៉ុន្តែដោយសារតែនៅក្នុងអំឡុងពេលនៃជាការទប់ស្តាត់ជំងឺកូវីដ ១៩ ដូច្នេះទើបក្រសួងអប់រំបានចេញសេចក្តីប្រកាសឲ្យផ្អាកការសិក្សាបណ្តោះអាសន្ននៅរយៈពេលខ្លីសិន ហើយយើងក៏ត្រូវតែសម្របខ្លួន និងរៀនស្វែងយល់ស្រាវជ្រាវបន្ថែមនៅផ្ទះដោយខ្លួនពីមេរៀនដែលគ្រូបានដាក់ឲ្យផងដែរ៕
ប្រែសម្រួលដោយ៖ Seyha