Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធនាគារ​កណ្តាលបារាំង ៖ សេដ្ឋកិច្ចធ្លាក់ចុះ​៦ភាគរយ​ នៅត្រីមាស​ទី១

ធនាគារកណ្តាលបារាំងបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា នៅក្នុងដំណើរការដ៏អាក្រក់បំផុតរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ១៩៤៥ រហូតមក សេដ្ឋកិច្ចរបស់ប្រទេសបារាំងបានធ្លាក់ចុះប្រហែល៦ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំ២០២០នេះ ដោយសារតែជំងឺ COVID-19 ឆ្លងរាតត្បាតយ៉ាងឆាប់រហ័សខ្លាំងពេក ។ នេះបើតាមការផ្សាយ​របស់ប្រភពគេហទំព័រ IBT (International Business Times)។ 

តួលេខផ្លូវការបានបង្ហាញកាលពីលើកមុនថា សេដ្ឋកិច្ចបារាំងបានធ្លាក់ចុះ ០,១ ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយ កាលពីឆ្នាំ២០១៩ ។ មានន័យថា ជាមួយនឹងកំណើនអវិជ្ជមានរយៈពេល ២ ត្រីមាសជាប់ៗគ្នា ឥឡូវនេះ ប្រទេសបារាំងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ។

ធនាគារកណ្តាលបារាំងបានអះអាងទៀតថា នៅរយៈពេលពីរសប្តាហ៍ចុងក្រោយក្នុងខែមីនា ឆ្នាំ២០២០ ពេលដែលវីរុស COVID-19ឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរ​នោះ សកម្មភាពសេដ្ឋកិច្ច​របស់បារាំងបានធ្លាក់ចុះ ៣២ភាគរយ ។ វីរុស COVID-19 នៅបារាំង ឆ្លងលើមនុស្សសរុប ៧៨ ១៦៧ នាក់ ក្នុងនោះ បាត់បង់ជីវិត ១០ ៣២៨នាក់ និង ១៩ ៣៣៧នាក់ បានជាសះស្បើយ ។​

ធនាគារ​បារាំង​បានបញ្ជាក់ទៀតថា «យើងវិលត្រឡប់​ទៅ​​រកពេលវេលា​ក្នុងត្រីមាសទី​២​ ឆ្នាំ១៩៨៨ ពេលដែល​ប្រទេសជាតិ ​ជួបនូវ​វិបត្តិនយោបាយ​​​ក្នុង​ខែឧសភានោះ យើង​បានឃើញ​ការធ្លាក់ចុះសេដ្ឋកិច្ច​ប្រហាក់ប្រហែល​គ្នា​នឹ

ងពេលនេះ​» ។​ ប្រភពបញ្ជាក់ថា សេដ្ឋកិច្ចធ្លាក់ចុះ​កាលឆ្នាំនោះ គឺ​ ៥,៣ ភាគរយ ក៏នៅតែតិច​ជាង​តួលេខ​បច្ចុប្បន្នដែលបាន​ព្យាករ​ថ្មីៗ​ចុងក្រោយបំផុតនេះ ។​

រយៈពេលពីរសប្តាហ៍ បារាំងបាននិងកំពុងដំណើរការបិទ​ប្រទេសទាំងមូល ដើម្បីទប់ស្កាត់​ការរាតត្បាត​វីរុស COVID-19 ។ ធនាគារកណ្តាល​របស់បារាំងព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះប្រមាណ ១,៥ ភាគរយ ។

នៅក្នុងពេលដំណាលគ្នានេះផងដែរ ធនាគារ​កណ្តាលបារាំង​ក៏បានព្រមាន​​ទៅលើការព្យាករណ៍ ឬការប៉ាន់ប្រមាណ​ភូតកុហក ដែលប៉ាន់ស្មាន​អំពីសេដ្ឋកិច្ច​របស់បារាំង​​ ចាប់តាំងពីពេល​ស្ថានភាព​ជំងឺ​ឆ្លងរាតត្បាត​ខ្លាំង ។ 

 ការប្រកាសបិទប្រទេស​បារាំង​បានចាប់ផ្តើម​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ និងបានពង្រីក​បន្ថែម​ចំនួន​២សប្តាហ៍ទៀត រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់​វីរុស COVID-19 ។ ប៉ុន្តែ​បែបនេះ​ក៏ដោយ អាជ្ញាធរ​បានរំពឹង​ថា ការបិទប្រទេសនេះ​អាចមានរយៈពេលវែងឆ្ងាយ​ជាងនេះថែមទៀត បើសិន​​សញ្ញា​ជំងឺ មិនមានការថយចុះ​កម្រិត​ទាបទេនោះ ។ 

ក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សេដ្ឋកិច្ចនោះ ធនាគារកណ្តាលរបស់ប្រទេសបារាំងបានគូសបញ្ជាក់ថា មានដូចជាវិស័យសំណង់, ដឹកជញ្ជូន ភោជនីយដ្ឋាន និងផ្ទះសំណាក់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9111853