Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាគហ៊ុនអាស៊ី​ប្រែត្រឡប់ទៅជាចម្រុះ ខណៈប្រេងឡើងថ្លៃ​​ នៅ​ពេលពាណិជ្ជកម្ម ច្របូកច្របល់

ផ្សារភាគហ៊ុន​នៅអាស៊ី​​មានការចម្រុះ​គ្នា ​កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពី​​ការកើនឡើងចំនួន​២ដងផ្ទួនគ្នា ។ អ្នកវិនិយោគិន​បានបន្ថយ​សុទិដ្ឋិនិយមរបស់ពួកគេ​អំពី​​កូរ៉ូណាវីរុស ឬCOVID-19 ខណៈកំណើន​អត្រាមរណៈ​កើនឡើង​នៅជុំវិញពិភពលោក ។  

វីរុស COVID-19 នៅលើទឹកដីអាមេរិក ជាពិសេស​នៅរដ្ឋញូវយ៉ក គឺមានការកើនឡើង នៅពេលដែល​នៅទូទាំងប្រទេសនេះ អ្នកជំងឺ​ដែលបានបាត់បង់ជីវិត​កើនឡើងជាង​ ១ ៨០០នាក់ ។ 

នៅចិនដីគោក វីរុស COVID-19 ករណីថ្មី​​ មានការកើនឡើង​ទ្វេដង​ក្នុង​រយៈពេល២៤ម៉ោង ដោយសារថា មានការចម្លង​ពីអ្នកដំណើរ​ពីខាងក្រៅចូលមកខាងក្នុង ។ 

បន្ថែមពីលើភាពមិនប្រាកដ​ប្រជា​នេះទៀត គឺការប្រែប្រួល​ខ្លាំងនៅលើទីផ្សារប្រេង ។ តម្លៃប្រេង​បាន​កើនឡើង​នៅអាស៊ី​ បន្ទាប់​ពីការធ្លាក់ចុះ​កាលពីថ្ងៃទី​៧ ខែមេសា ធ្វើ​ឲ្យពាណិជ្ជករ​មាន​អារម្មណ៍ថាច្របូកច្របល់ ។ 

ប្រេងឆៅអនាគត​អាមេរិក​បានហក់ឡើង​៦,៤ភាគរយ​ដល់​ ២៥,១៨ ដុល្លារ​ ក្នុងមួយបារ៉ែល បន្ទាប់ពីការធ្លាក់ចុះ​ ៨,៤ ភាគរយ​ កាលពីពេលមុន ។ ប្រេងឆៅ​ប្រភេទ Brent បានបន្ថែមតម្លៃ ​១,០២ដុល្លារ ដល់​៣២,៨៩ ដុល្លារ​ក្នុងមួយបារ៉ែល ។  

សកម្មភាព​មិនប្រក្រតី​បានឆ្លុងបញ្ចាំង​អំពីភាគហ៊ុន ដោយសន្ទស្សន៍​ធំបំផុត​របស់ MSCI របស់ភាគហ៊ុន​អាស៊ីប៉ាស៊ីហ្វិក​​ នៅខាងក្រៅប្រទេស​ជប៉ុន​ បានធ្លាក់ចុះ​ដំបូងគេ​ជិត​១ភាគរយ មុនពេល​ដែលវា​​ផ្លាស់ប្តូរត្រឡប់មករកការកើនឡើង​បានបន្តិចវិញ ។ 

ភាគហ៊ុនជប៉ុន Nikkei បានកើនឡើង​​​ ២,៣ ភាគរយ នៅពេលដែល​មានការប្រកាស​ចាត់ទុកប្រទេស​ស្ថិតនៅក្នុងគ្រាអាសន្ន ហើយនាំឲ្យមានការ​ទិញ​​ត្រឡប់​មកវិញ​ភាគហ៊ុន​ដឹកជញ្ជូន​​ដែល​រងផលប៉ះពាល់ខ្លាំង និង​ភាគហ៊ុន​ស្តុកទុកដើម្បីការ​លក់រាយ ។​ ភាគហ៊ុន​សៀងហៃ ប្លូឈីប ធ្លាក់ចុះ​០,៣ភាគរយ ។ 

ភាគហ៊ុន​អនាគត​ក្រុមហ៊ុន​អេឡិចត្រូនិក E-Mini S&P 500 បាន​កើនឡើង​បន្តិច​ បន្ទាប់​ពីការធ្លាក់ចុះ​១ភាគរយ ខណៈដែល​​​ការជួញដូរក្នុងពេលអនាគតរបស់ EUROSTOXX 50 ធ្លាក់ចុះ​០,៣ភាគរយ ។ ចំណែកការជួញដូរក្នុងពេលអនាគត​របស់ FTSE​ធ្លាក់ចុះ​០,​៥ភាគរយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9111632