Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វីសបញ្ជូនកម្លាំងទាហាន ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩

រដ្ឋាភិបាលស្វីសបានបញ្ជូនកងទ័ពរបស់ខ្លួន ជាង៨ពាន់នាក់ទៅចូលរួម​ជាមួយក្រុមគ្រូពេទ្យ នៅក្នុងប្រទេសនេះ ដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩​។ នេះជាការ​ដាក់ពង្រាយកម្លាំងទាហានដ៏ច្រើនបំផុត នៅក្នុងទីក្រុង មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាម​លោកលើកទីពីរមក។

ទាហានស្វីសជាង​៨ពាន់នាក់ បានជួយដល់កម្លាំងជួរមុខ (គ្រូពេទ្យ) ជាង៥ពាន់នាក់ ដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ បច្ចុប្បន្នស្វីសមានអ្នកឆ្លងកូវីដ-១៩ ​ជាង​២២ពាន់នាក់ស្លាប់ ជាង៨០០នាក់ និងព្យបាលជាសះស្បើយ ជាង ៨៧០០នាក់​។

នៅថ្ងៃទី៨ ខែមេសា លោកឧត្តមសេនីយ៍ Raynald Droz មេបញ្ជាការ​កងទ័ពស្វីស បានបញ្ជាក់ថា នៅពេលនេះមានទាហាន​៧២៨នាក់ ​ត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក​ ក្រោយពេលមានទាហាន​ចំនួន១៧២នាក់ ធ្វើតេស្ដរកឃើញវិជ្ជមាន ​ចំពោះកូវីដ-១៩។

លោកឧត្តមសេនីយ៍ Raynald Droz បានបញ្ជាក់ទៀតថា កម្លាំងទាហាននឹងរក្សាមួយចំនួនចាំបាច់ ដើម្បីជួយដល់ក្រុមគ្រូពេទ្យ ហើយក្រៅពីនេះ កងទ័ពទាំងនោះនឹងត្រូវទៅបំពេញការងារផ្សេងទៀត។

នៅក្នុងតំបន់អឺរ៉ុប មានការឆ្លងរាលដាលកូវីដ-១៩​កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្ន អេស្ប៉ាញមានករណីឆ្លងច្រើនជាងគេ​ គឺមានរហូតដល់ទៅ​​ជាង​១៤១ពាន់នាក់ ក្នុងនោះស្លាប់​ជាង​១៤ពាន់នាក់ ។​ចំណែក​អ៊ីតាលី ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប និងពិភពលោក ដោយមានអ្នកឆ្លង ១៣៥ពាន់នាក់ និងស្លាប់ដល់ទៅជាង​១៧ពាន់នាក់ ។ បន្ទាប់មកគឺបារាំង មានអ្នកស្លាប់​ជាង១ម៉ឺននាក់ផងដែរ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9111598