Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមអនុញ្ញាតឲ្យយន្តហោះ២គ្រឿង ដឹកពលរដ្ឋអឺរ៉ុប​៦០០នាក់​ត្រឡប់ទៅវិញ

ដោយសារស្ថានភាព​ នៃកូវីដ-១៩​កំពុងឆ្លងរាលដាល ទើបធ្វើឲ្យប្រទេសនៅលើពិភពលោកបិទព្រំដែនទាំងអស់​ ហើយពលរដ្ឋដែលនៅក្រៅប្រទេសជាច្រើន មិនអាចវិលត្រឡប់ទៅ​ស្រុកវិញបាន​ឡើយ។ រដ្ឋាភិ​បាល​វៀតណាម ​បានសម្រេច​បញ្ជូនយន្តហោះពីរគ្រឿង ដឹកពលរដ្ឋអឺរ៉ុបបប្រមាណ៦០០នាក់ ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ​។​ ការបញ្ជូនពលរដ្ឋទៅកាន់អាល្លឺម៉ង់ មានពីរលើក  ក្នុង​លើកទី១ នៅថ្ងៃទី៦ ​និងលើក​ទី២ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០។

ជើងហោះហើរខាងលើត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ និងក្រសួងការបរទេសសហការជាមួយ​ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្នុងការដឹកពលរដ្ឋអាល្លឺម៉ង់ទៅផ្ទះវិញ។ ជើងហោះហើរ នៅថ្ងៃទី​៨ ខែមេសា នេះ គឺបានដឹកទាំងគ្រឿងបរិក្ខារពេទ្យ ជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ផ្ញើជូនប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ​​និងអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។

ជើងហោះហើរពិសេសនេះ ទាំងអ្នកដំណើរ និងពលរដ្ឋ ចាំបាច់ត្រូវតែអនុវត្តបម្រាមទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩ ។ ក្រុមអាកាសយានិកទាំងអស់ ត្រូវតែពាក់អាវការពារឆ្លងកូវីដ-១៩។ ចំណែកអ្នកដំណើរ ក៏ឆ្លង​កាត់​​ការត្រួត​ពិនិត្យ ដោយធ្វើតេស្ត មុនពេលនឹងឡើងយន្តហោះផងដែរ។

អ្នកដំណើរទាំងអស់​ ត្រូវពាក់ម៉ាស់គ្រប់ពេល ក្នុងអំឡុងធ្វើដំណើរតាមយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ មិនបានបម្រើសេវាកម្មអាហារ នៅលើយន្តហោះនោះឡើយ ដើម្បីបញ្ចៀសការឆ្លងវីរុស។ ប៉ុន្ដែប្រសិន​បើ​មានការបរិភោគអាហារនោះ គឺត្រូវតែដោះម៉ាស់ទាំងអស់ ហើយវាអាចបង្កឲ្យមានគ្រោះថ្នាក់ ប្រសិនបើមានអ្នកផ្ទុកកូវីដ-១៩ នៅក្នុងយន្ដហោះនោះ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9111282