ផលប៉ះពាល់ពីការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យក្រុមហ៊ុននាវាដឹកទំនិញនាំចេញរបស់ប្រទេសថៃ ធ្លាក់ចុះរហូតដល់៨ភាគរយ នៅក្នុងឆ្នាំនេះ។
លោកស្រី Ghanyapad Tantipipatpong ប្រធានក្រុមប្រឹក្សានាវាដឹកជញ្ជូនជាតិថៃ (TNSC) បានថ្លែងថា TNSC បានព្យាករថា ផលប៉ះពាល់ពីការរាតត្បា នៃវីរុសកូវីដ១៩នេះ ធ្វើឲ្យការដឹកជញ្ជូនតាមនាវារបស់ថៃ ធ្លាក់ចុះប្រហែល៨ភាគរយ នៅក្នុងឆ្នាំនេះ។
ជាមួយគ្នានេះ លោកស្រី Ghanyapad បានបញ្ជាក់ថា TNSC នឹងស្នើថា រដ្ឋាភិបាលគួរតែបង្ហាញនូវវិធានការផ្ដល់ជំនួយផ្សេងៗទៀត សម្រាប់ក្រុមហ៊ុននាវាដឹកជញ្ជូន និងប្រតិបត្ដិករពាណិជ្ជកម្ម ដូចជា កម្ចីមានការប្រាក់ទាប ពង្រីករយៈពេលនៃសងតាមរយៈឥណទាន និងពន្យារពេល នៃការសងបំណុលជាដើម។
នៅក្នុងអំឡុងពេលប្រឈមនឹងវិបត្តិ Covid-19 នេះ លោកស្រី បានបន្ថែមថា TNSC បានមើលឃើញថា ការកើនឡើង នៃពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអ៊ិនធើរណេត ការបញ្ចុះតម្លៃប្រាក់បាត (លុយថៃ) និងតម្លៃប្រេងទាប ក៏ជាកត្តាវិជ្ជមានផងដែរ៕ ប្រែសម្រួល ដោយ Nuon