Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ដេចថៃព្រះរាជទានបរិក្ខារពេទ្យដល់សកម្មភាព ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រិយានី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានព្រះរាជទានគ្រឿងបរិក្ខារពេទ្យដល់សកម្មភាពកម្ចាត់វីរុសរលាកផ្លូវដង្ហើម ឬវីរុសកូរ៉ូណា (កូវីដ១៩)។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយ នៅថ្ងៃទី៨ ខែមេសា ថា ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានីរបស់ទ្រង់ សូធីដា (Suthida) កាលពីថ្ងៃទី៧ ខែមេសា បានសព្វព្រះរាជហឫទ័យ ព្រះរាជទានគ្រឿងបរិក្ខារពេទ្យដល់មន្ទីរពេទ្យជាច្រើន ដើម្បីទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ស្ដេចទាំង២អង្គទ្រង់សវនការចំពោះនាយករដ្ឋមន្រ្ដី​ថៃ​ លោក ប្រាយុទ្ធចាន់អូចា ( Prayut Chan-o-cha) និងគណៈរដ្ឋមន្រ្ដី នៅក្នុងទីក្រុងបាងកក។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីថៃ បានរាយការណ៍ថ្វាយព្រះមហាក្សត្រ អំពីការវិវឌ្ឍ​ នៃស្ថានការណ៍បច្ចុប្បន្នភាព នៃកូវីដ១៩ នៅក្នុងប្រទេស និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលថៃ ចំពោះវិបត្ដិនេះ។

បរិក្ខារពេទ្យជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រថៃនោះ រួមមាន ឧបករណ៍ជំនួយដង្ហើមចំនួន១៣២គ្រឿង ម៉ាស់មុខ២លាន របាំងការពារមុខ៣០០០០ និងសម្ភារជាច្រើនទៀត។ បរិក្ខារពេទ្យទាំងនោះ នឹង ត្រូវផ្គត់ផ្គង់ដល់មន្ទីរពេទ្យរបស់រដ្ឋ​ រដ្ឋបាលទីក្រុងបាងកក កងទ័ពថៃ និងប៉ូលិសថៃ។

បើគិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២២៥៨នាក់ ក្នុងនោះស្លាប់២៧នាក់​និងជាសះស្បើយ៨៨៨នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9110621