Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេទ្យ​ជំនាញ​ចិន ត្រឡប់​ទៅ​ប្រទេស​កំណើត ក្រោយ​បំពេញ​បេសកកម្ម​ជោគជ័យ​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​ចិន ដែល​ត្រូវ​បញ្ចូន​មក​ជួយ​ទប់​ស្កាត់​ការរីក​រាល​ដាល​វីរុស​កូវីដ ១៩ នៅ​កម្ពុជា បាន​ធ្វើ​មាន​តុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ ក្រោយ​បំពេញ​បេសកកម្ម ២​សប្តាហ៍​របស់​ខ្លួន​នៅ​កម្ពុជា។

ក្រុម​គ្រូពេទ្យ​ជំនាញ​ចិន បាន​ចាក​ចេញ​តាម​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពីថ្ងៃទី ៧ មេសា ដោយ​មាន​ការ​ជូន​ដំណើរ​ផ្ទាល់​ពី​សំណាក់ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian និងមន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត។

ថ្លែង​ក្នុង​ឱកាស​នេះ លោក Wang Wentian មានប្រសាសន៍ថា ក្នុង​ដំណើរ​​មក​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩ លើកនេះ ប្រទេសទាំងពីរ បានជួយ និងយកអាសាគ្នាទៅវិញទៅមក ខណៈ ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចិន បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ បាន​យ៉ាង​ល្អ ដោយ​មិន​រុញ​រា​ក្នុង​ការ​ណែនាំ ក៏​ដូច​ជាលើក​ចេញ​ពី​យុទ្ធ​សាស្ត្រ​ជាច្រើន ដើម្បី​កម្ពុជា​ត្រៀម​ខ្លួន​ទប់​ស្កាប់​ហានិភ័យ​រាតត្បាត​បាន​ទាន់​ពេល​វេលា។

លោក Wang បន្ត​ថា បើ​ទោះ​ជា​ក្រុម​គ្រូពេទ្យ​ទាំង ៧រូប ត្រឡប់​ទៅ​វិញ​ក៏ពិត​មែន ប៉ុន្តែ​រដ្ឋាភិបាល​ចិន និង​បន្ត​ជួយ​កម្ពុជា​តាម​រយៈ​សម្ភារ​បរិក្ខាពេទ្យ​បន្ថែម​ទៀត ដើម្បី​ឲ្យ​កម្ពុជា មាន​លទ្ធភាព​អាច​យក​ឈ្នះ​វីរុសកូវីដ ១៩ ដោយ​ជោគ​ជ័យ។

ជាមួយ​គ្នា​នេះ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ចំពោះ​ការ​លះបង់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​នា​ពេល​កន្លង​មក។ លោក​ថា វត្តមាន​ក្រុម​គ្រូពេទ្យ​ចិន នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​​ទាន់​ពេលវេលា និង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ក្នុងកា​រប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា ជួយ​កែ​លម្អ​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺ​វីរុស បាន​ផ្តល់​យោបល់ ក្នុង​ការ​ព្យាបាល​ជូន​ដល់​អ្នក​ផ្ទុក​ជំងឺ​វីរុស រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​នឹង​ជំងឺ៕

ក្នុង​បេសកកម្មប្រមាណ ២សប្តាហ៍ ក្រុម​គ្រូពេទ្យជំនាញ​ចិន សម្រេច​បាន​លទ្ធផល​មួយ​ចំនួន ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ជំងឺ​កូវីដ១៩ ឲ្យ​ប្រជាពល​រដ្ឋ​ដឹងថា ចូលរួម​បង្កើត​វិធានការ​គ្រប់គ្រង និង​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា រៀប​ចំ​ផែន​ការ​បង្ការ​កុំ​ឲ្យ​មាន​ករណី​ឆ្លង​នៅ​កម្ពុជា ពិសេស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ ចូល​រួម​បង្កើន​សមត្ថភាព និង​ល្បឿន​ធ្វើ​តេស្ត​ស្វែង​វីរុស​កូវីដ១៩ ជាមួយ​ក្រុម​គ្រូពេទ្យ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​លើក​កម្ពស់​សមត្ថភាព​ព្យាបាល​ជំងឺ​កូវីដ ១៩ សម្រាប់​គ្រូពេទ្យ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9110495