Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលករខ្មែរដែលត្រឡប់មកស្រុកកំណើតនៅស្រុកព្រៃនប់ គ្មានអ្នកកើតជំងឺកូវីដ ១៩ នោះទេ

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ហើយបានដាក់ដាច់ឡែកតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងការពារខ្លាចមានឆ្លងជំងឺកូវីដ ១៩ នៅក្នុងស្រុកព្រៃនប់ មានសុខភាពល្អធម្មតាទាំងអស់គ្នា។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩។

នាឱកាសនៃការចុះពិនិត្យស្ថានភាពសុខភាព និងសួរសុខទុក្ខនោះ លោកអភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់រដ្ឋាភិបាលខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នោះដោយម្នាក់ៗទទួលបាន អង្ករ ០១បាវ ត្រីខ ០១យួរ ទឹកសុទ្ធ ០១កេស ម៉ាស ០១ប្រអប់ និងថវិកា ៥០.០០០រៀល៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9109631