Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្រុកនៅខេត្តភូកេតបានបិទច្រកសហគមន៍របស់ពួកគេដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩

PHUKET៖ ប្រជាជននៅភូមិ Bang Thaoបានបិទសហគមន៍របស់ពួកគេដោយមិនឱ្យអ្នកខាងក្រៅចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសCovid-19។

ច្រករបស់ Soi Bang Thao ចំនួន៣ និង Soi Bang Thao ចំនួន ៧ នៅឃុំ tambon Choeng Thalae ស្រុកThalang ត្រូវបានបិទដោយប្រើផ្លាកសញ្ញា«ឈប់» និងមានសរសេរប្រកាសដល់សហគមន៍ដទៃថា «ហាមចូល» និងមានប្រើសញ្ញាចរាចរពណ៌ទឹកក្រូចថែមទៀត។​ លោក Kalib Panan មេឃុំ tambon Choeng Thalae បាននិយាយថា ពួកគេចង់ធ្វើឱ្យប្រាកដថាប្រជាជនដែលធ្វើដំណើរក្នុងនិងក្រៅសហគមន៍ត្រូវបានពិនិត្យឱ្យបានត្រឹមត្រូវ។ មានតែអ្នករស់នៅក្នុងស្រុកប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចេញចូល។ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍នៅតាមដងផ្លូវនឹងពិនិត្យមើលសីតុណ្ហភាពរបស់មនុស្ស រួមទាំងសម្អាតដៃរបស់ពួកគេដោយទឹកលាងសម្អាតដៃ។ អ្នកដែលធ្វើដំណើរដោយមិនបានពាក់ម៉ាស់ការពារ នោះក្រុមអ្នកស្ម័គ្រចិត្តនឹងផ្តល់ជូនម៉ាស់ថ្មីឱ្យ។

លោក Kalib បាននិយាយថា« អ្នកស្រុកបានសំរេចចិត្តចាត់វិធានការនេះបន្ទាប់ពីសមាជិកក្នុងសហគមន៍ម្នាក់ដែលជាអ្នកផ្សារដែកបានឆ្លងវីរុសកូវីដ១៩។ យើងមិនចង់ឲ្យអ្នកខាងក្រៅនាំមេរោគចូលក្នុងសហគមន៍របស់យើងទេ»។

គាត់បានបន្ថែមទៀតថា «យើងចង់អោយអ្នករាល់គ្នាស្នាក់នៅផ្ទះ ដូច្នេះយើងទាំងអស់គ្នាអាចឆ្លងផុតពីវីរុស

Covid-19 ជាមួយគ្នា» ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9109199