Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំហុសឆ្គងទាំង 4 ដែលអ្នកធ្វើអំឡុងពេលពាក់ម៉ាស់ការពារនៃជំងឺកូវីដ ១៩

មានមនុស្សមួយចំនួនតែងតែបង្កើតកំហុស និងមិនបានចាប់អារម្មណ៍ទាស់តែសោះថាវាត្រឹមត្រូវ ឬអត់។ មិនត្រឹមតែប៉ុណ្ណោះក៏មានមនុស្សមួយចំនួនទៀតបំពាននិងការធ្វើខុសនេះ ពោលធ្វើដដែលៗបើទោះបីជាខ្លួនឯងដឹងខុសក៏ដោយ។ យោងតាមវេជ្ជបណ្ឌិត ត្រឹន ឃុក ខាញ់ (Dr. Tran Quoc Khanh) របស់មន្ទីរពេទ្យវៀតឌុក ប្រចាំនៅក្នុងប្រទេសវៀតណាម បាននិយាយថា ការប្រើម៉ាស់មិនត្រឹមត្រូវគឺប្រៀបបីដូចជានាំយកជំងឺមកដាក់ខ្លួនអ៊ីចឹង ពីព្រោះតែយើងមិនការពារវាឲ្យបានត្រឹមត្រូវ និងតាមក្បួនខ្នាតដែលក្រសួងសុខាភិបាលបានចេញកន្លងមក។ 

រូបតំណាង​

អ្នកមានដឹងអត់! តើការពាក់ម៉ាស់ការពាររបស់អ្នករាល់ថ្ងៃនេះត្រឹមត្រូវដែលឬទេ? ចង់ដឹងអត់ថាកំហុសនៃការពាក់ម៉ាស់ដែលអ្នកតែងតែបង្កើតមានអ្វីខ្លះ? ខាងក្រោមនេះជាកំហុសដែលមនុស្សភាគច្រើនតែងតែធ្វើនៅពេលពាក់ម៉ាស់ដើម្បីការពារពីជំងឺកូវីដ ១៩ ៖ 

កំហុសទីមួយ

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់គឺ ការយកដៃទៅប៉ះពាល់ផ្ទៃខាងមុខនៃម៉ាស់ បន្ទាប់ពីពាក់វាក្នុងអំឡុងពេលរាប់ម៉ោង។ ប្រសិនបើអ្នកចង់យកដៃទៅសារ៉េវាឡើងចុះ គួរតែយកដៃទៅប៉ះផ្នែកសងសាងនៃម៉ាស់ ប្រសិនជាច្រលំប៉ះពាល់នៃផ្ទៃខាងមុខ អ្នកគួរតែប្រញាប់ទៅលាងដៃជាមួយសាប៊ូ ជែលលាងដៃ និងទឹកអាល់កុលជាបន្ទាន់។ អ្នកត្រូវចងចាំថាមេរោគ និងវីរុសទាំងអស់នោះគឺស្ថិតនៅជាប់នៃផ្ទៃម៉ាស់ខាងមុខច្រើនជាងគេ។ 

រូបតំណាង

កំហុសទីពីរ

ការយកម៉ាស់របស់ខ្លួនដែលប្រើរួច ទៅបោះចោលនៅតាមទីសាធារណៈ ឬកន្លែងផ្សេងៗ។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះតែម៉ាស់ដែលយើងបោះចោលមិនដឹងថាមានមេរោគអ្វីខ្លះនោះទេ ពោលម៉ាស់គឺការពារមាត់ និងច្រមុះក្នុងការរក្សាមិនឲ្យខ្ទាតចេញទឹកមាត់ និងសំបោរ ដូច្នេះវាសំបូរ រោគ និងវីរុសខ្លាំងមែនទែន។ ការបោះចោលនៅតាមទីសាធារណៈបែបនេះមិនត្រឹមតែបាត់បង់សោភ័ណភាពនៃបរិស្ថានទេ អ្នកក៏កំពុងតែសាយភាយនៃវីរុសនេះទៅកាន់អ្នកដទៃនៅក្នុងសហគមន៍របស់អ្នកផងដែរ។ 

នៅពេលធ្វើដំណើរតាមផ្លូវទីសាធារណៈយើងត្រូវនៅអោយឆ្ងាយពីម៉ាស់ដែលត្រូវបានបោះចោល និងទីកន្លែងណាដែលមានកម្អួតរបស់អ្នកដទៃ ពីព្រោះទាំងនេះជារបស់ដែលផ្ទុកធាតុបង្កជំងឺជាច្រើន ដែលអាចចម្លងបានយ៉ាងងាយ។ 

រូបតំណាង​

កំហុសទីបី 

ការប្រើប្រាស់ម៉ាស់ដដែលៗរហូតដល់ 2-3 ថ្ងៃទើបផ្លាស់ប្តូរថ្មី។ គ្រប់ម៉ាស់ទាំងអស់ អ្នកមិនអាចប្រើប្រាស់យូរថ្ងៃពេកនោះទេ អ្នកខ្លះប្រើទាល់តែម៉ាស់ឡើងខ្មៅទើបបោះចោល។ ទម្លាប់បែបនេះហើយ ដែលអ្នកកំពុងតែមិនបានការពារសម្លាប់ខ្លួនឯងឲ្យបានត្រឹមត្រូវ និងសាយភាយនៃវីរុសមួយនេះទៅកាន់អ្នកដទៃផងដែរ។ 

រូបតំណាង

កំហុសទីបួន

នៅពេលប្រើប្រាស់ម៉ាស់ក្រណាត់ គឺមិនត្រូវយកដៃទៅប៉ះនឹងផ្ទៃខាងមុខ ឬយកទៅព្យួរនៅកន្លែងណាមួយនោះទេ ដោយសារតែបន្ទាប់ពីមួយយប់បាក់តេរីនៃវីរុសនេះ នឹងអាចលុកលុយនៃសាច់ផ្ទៃម៉ាស់ទាំងមូល។ ប្រសិនជាអ្នកប្រើប្រាស់រួចហើយ អ្នកគួរតែយកវាទៅដាក់ក្នុងធុង ត្រាំជាមួយសាប៊ូ និងដុសប្រហែលរយៈពេលពីរ ទៅបីនាទី បន្ទាប់មកលាងសម្អាត និងហាលនៅក្រោមកម្តៅពន្លឺព្រះអាទិត្យឲ្យបានស្ងួតល្អ។ 

ទម្លាប់អាក្រក់ទាំងអស់ពិតជាមានមនុស្សមិនតិចនាក់ទេធ្លាប់បានធ្វើវា ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់ទាំងអស់នេះចាប់ពីថ្ងៃនេះតទៅដើម្បីជាការការពារសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ ១៩ នេះ៕ 

ប្រែសម្រួលដោយ៖ Seyha 

from: https://tnaot.com/km/m/detail/article/9109170