Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅរសៀលថ្ងៃ ទី​៧ ខែមេសា ​នៅវៀតណាម មានអ្នកជំងឺ​២៧នាក់​ជាសះស្បើយពីកូវីដ-១៩

ក្រសួងសុខាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី៧ ខែមេសា បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩​ ចំនួន​២៧នាក់ បានជាសះស្បើយ ហើយនឹងអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ​​ ក្នុងពេលដ៏ខ្លីខាងមុខ។​ នេះ​ជារឿងដ៏ល្អប្រសើរបំផុត ​ដែលមានអ្នកជាសះស្បើយច្រើនបែបនេះ។

ក្នុងចំណោមអ្នកជំងឺ​២៧នាក់ ជាសះស្បើយក្នុងថ្ងៃនេះ រួមមាន ៧នាក់ជាជនបរទេស និង២០នាក់ ជាជនជាតិវៀតណាម​។ ប៉ុន្តែអ្នកជំងឺដែលជាសះស្បើយថ្មីនេះ នឹងត្រូវបន្តកាត់ផ្តាច់ រយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព ថាតើនឹងមានអ្វីប្រែប្រួលទៀត​។

បើគិតមកដល់រសៀលថ្ងៃទី៧ ខែមេសានេះ វៀតណាមមានករណីឆ្លងកូវីដ-១៩​ ហើយត្រូវព្យាបាលជាសះស្បើយ កើនឡើងដល់​១២២នាក់  ក្នុងចំណោមអ្នកឆ្លងទាំងអស់​២៤៥នាក់ តែមិនមានអ្នកស្លាប់នោះឡើយ​។

វៀតណាម ជាប្រទេសទទួលបានជោគជ័យខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩  ដោយសារតែវៀតណាមបានរឹតបន្តឹង ចាប់តាំងពីការផ្ទុះឡើងនាថ្ងៃដំបូង និងត្រួតពិនិត្យរាល់អ្នកដំណើរចេញចូលថ្មី នៅក្នុងតំបន់របស់ខ្លួន។ រីឯអ្នកចូលមកថ្មី ក៏ត្រូវដាក់ឲ្យនៅដោយឡែក ក្នុងរយៈពេល​១៤​ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9108722