Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វពាហនៈដែលបោះបង់ចោលរាប់រយក្បាល​ ងាប់​ក្នុងផ្សារលក់សត្វចិញ្ចឹម​​នៅប៉ាគីស្ថាន

ត្រូវបានបោះបង់ចោល​ ពេលដែល​នៅតាមទីក្រុង​ធំៗ​ទាំងឡាយ​របស់ប៉ាគីស្ថាន ​បាន​ស្ថិតនៅក្នុងដំណាក់កាលនៃការបិទ​​នោះ, សត្វឆ្មាដាក់នៅក្នុងទ្រុងរាប់រយក្បាល,​ សត្វឆ្កែ​ និងសត្វទន្សាយ​ ត្រូវបានគេរកឃើញ​ងាប់​នៅ​ក្នុងផ្សារលក់សត្វចិញ្ចឹម ដោយសារ​តែ​អត់ឃ្លាន​អាហារ ខណៈជំងឺ​ COVID-19​ ឆ្លងរាលដាល ។ 

សត្វពាហនៈ​មួយចំនួន​ដែលនៅរស់​ ហើយត្រូវបានប្រទះឃើញ​នៅក្នុងផ្សារ Empress ទីក្រុងការ៉ារជីនោះ ត្រូវបានជួយសង្គ្រោះ ពេលដែល​ក្រុមសកម្មជន​ អំពាវនាវ​ឲ្យអាជ្ញាធរ​​ជួយយកចិត្តទុកដាក់​។ 

ក្នុងអំឡុងពេល​បិទទីក្រុង​រយៈពេល​ពីរសប្តាហ៍នោះ​ គេអាច​ឮសំឡេង​សត្វ​ពាហនៈ​ស្រែក​លូ​កងរំពង​ចេញពី​ទីតាំងនានាដែលបិទទ្វារ ។ ជាក់ស្តែង​សត្វពាហនៈទាំងនោះ​មានប្រហែល​១ពាន់ក្បាល ។ 

ក្រុមអ្នកសង្គ្រោះសត្វពាហនៈ​បានប្រាប់ប្រភព AFP ថា នៅពេលដែលចូល​ទៅខាងក្នុង​ទីតាំងទាំងនោះ​ សត្វពាហនៈ​ប្រហែល​៧០​ភាគរយ​បានងាប់ ពាស់ពេញនៅលើដី​ ។ ឃើញហើយពិតជាតក់ស្លុត​រន្ធត់ចិត្ត​ជាពន់ពេកណាស់ ។ 

ភាពអត់ឃ្លាន និងជាប់សោ​នៅក្នុងទ្រុងងងឹតគ្មានពន្លឺ ឬខ្យល់អាកាស, សត្វចិញ្ចឹម​ដែលនៅរស់ទាំងនោះ អង្គុយ​​ក្នុងចំណោមសត្វ​ដទៃផ្សេងទៀតដែលងាប់ និងមានអការញាប់ញ័រ​ខ្លួន​ទទ្រើក ។ 

ខណៈដែលវីរុស​ឆ្លងរាតត្បាត​កាន់តែកើនឡើង, ទីក្រុងសំខាន់ៗ​របស់ប៉ាគីស្ថាន​ត្រូវបានប្រកាសឲ្យ​បិទ បង្ខំឲ្យតូបទាំងឡាយ​​ត្រូវបិទទ្វារផងដែរ ។ មានតែ​តូបលក់ទំនិញសំខាន់ៗ ដូចជា​ម្ហូបអាហារ និងថ្នាំពេទ្យ​ប៉ុណ្ណោះ អនុញ្ញាត​ឲ្យបើកទ្វារលក់ដូរ ។ 

នៅភាគខាងកើត​ទីក្រុង Lahore សត្វ​ចិញ្ចឹម​ទាំងឡាយ​បានជួបវាសនា​មិនខុសគ្នាខាងលើនេះប៉ុន្មាន​ឡើយ ។ 

ខ្មោចឆ្កែប្រហែល​២០ក្បាល​ ត្រូវបានរកឃើញ​​បោះចោល​នៅ​ក្នុងលូ​មួយកន្លែង​​​ នៅជិតផ្សារ​ Tollinton ។ ផ្សារនេះ​ជាមជ្ឈមណ្ឌលលក់សត្វចិញ្ចឹម​ដ៏ល្បីល្បាញ ត្រូវបានបិទទ្វារ​ បន្សល់ទុកមកនូវសត្វពាហនៈជាច្រើន​ក្បាល​អត់អាហារ ។ 

អ្នកសង្គ្រោះសត្វពាហនៈម្នាក់ឈ្មោះ Kiran Maheen បាន​សង្គ្រោះ​សត្វ​ចិញ្ចឹមប្រហែល​បួនដប់ក្បាល​ផងដែរ ក្នុងនោះមានសត្វឆ្កែ, ឆ្មា និង​សត្វទន្សាយ​ជាដើម បន្ទាប់ពីសុំការអនុញ្ញាត​ពីអាជ្ញាធរ​ឲ្យចូលទៅខាងក្នុងផ្សារ ។ ប៉ុន្តែសត្វពាហនៈចំនួន​ច្រើនក្បាលផ្សេងទៀត​បានងាប់ ។ 

Maheen បានប្រាប់ប្រភព AFP ថា «នៅពេលប៉ូលិស​បើកកន្លែងចាក់សោ​នោះ បានឃើញសត្វពាហនៈ​ជាច្រើន​ងាប់រួចហើយ​នៅខាងក្នុងនោះ ។ សត្វពាហនៈភាគច្រើន​ថប់ដង្ហើម ដោយសារតែកង្វះខ្យល់អាកាស ។ 

គួរបញ្ជាក់ថា ទាក់ទងជំងឺ COVID-19វិញ អាជ្ញាធរប៉ាគីស្ថាន​បានបញ្ជាក់ថា ​នៅក្នុងប្រទេសនេះ មានឆ្លងសរុប ២ ៩០០ នាក់ ក្នុងនោះ​៤៥​នាក់​បានបាត់បង់ជីវិត ។ ប្រភពខ្លះ​ទៀត​អះអាងថា តួលេខ​ពិតប្រាកដ​អាច​ច្រើន​ជាង​នេះ ដោយសារ​តែការធ្វើតេស្ត​មានកម្រិត​នៅក្នុងប្រទេស​ក្រីក្រ ហើយមានប្រជាជនច្រើន​ជាង​២១៥លាននាក់​នេះ ​។ 

បើតាមអ្នកជំនាញ​អះអាងថា ប្រជាពលរដ្ឋប៉ាគីស្ថាន​ប្រហែល​២៥​ភាគរយ​បានស្ថិតនៅក្រោមបន្ទាត់​​ភាពក្រីក្ររួចហើយ ។ ប៉ុន្តែ​ប្រជាជនរាប់លាន​នាក់​ផ្សេងទៀត​ ដែលរកចំណូល​មួយថ្ងៃ​សម្រាប់រស់មួយថ្ងៃនោះ ក៏បានស្ថិតចូលក្នុងដំណាក់កាល​អាសន្ន ចាប់តាំងពីពេលដែល​​ការប្រកាស​ឲ្យបិទ​ប្រទេសនោះរហូតមក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9108548