Cristiano Ronaldo ត្រូវបានគេស្គាល់ថា គឺជាកីឡាករដែលតែងតែប្ដូរអាវជាមួយនឹងកីឡាករដ៏ទៃក្រោយចប់ការប្រកួត គ្រប់ពេលដែលកីឡាករផ្សេងៗសុំរូបគេប្ដូរ ប៉ុន្ដែចំពោះកីឡាករមកពីក្រុម Roma គឺរូបគេមិនប្ដូរនោះឡើយ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះ បានបង្ហាញពីអារម្មណ៍មិនពេញចិត្ដចំពោះក្លឹប Roma តាំងតែពីការលេងឲ្យក្រុមបិសាចក្រហម Manchester United ទល់នឹងពួកគេក្នុងពានរង្វាន់ UEFA Champions League កាលពីជាង១០ឆ្នាំមុន។
គ្រានោះ United យកឈ្នះ Roma សរុបទាំងពីរជើង ៨-៣ ខណ:ជើងទីពីរបានយកឈ្នះដល់ទៅ ៧-១ កាលពីឆ្នាំ២០០៧ ក្នុងវគ្គ៨ក្រុមចុងក្រោយ ស្របពេល Ronaldo បានបង្ហាញទម្រង់លេងដ៏ល្អក្នុងការប្រកួតនោះ។
«នៅពេលដែលពួកយើង (Man Utd) នាំមុខ ៦-០ ពួកគេ (Roma) បានខ្សឹបប្រាប់ខ្ញុំឲ្យឈប់ញាក់ទៀតទៅ» Ronaldo និយាយក្នុបទសម្ភាសមួយកាលពីខែធ្នូ ឆ្នាំ២០១៨។
«កីឡាករខ្លះ បានគំរាមធើ្វបានខ្ញុំ»។
«Roma? គ្មានកីឡាករណាមួយដែលខ្ញុំចង់ប្ដូរអាវជាមួយនោះទេ» Ronaldo បន្ថែម៕
ប្រភព៖ Sportbibble