Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាចនាំកូវីដ១៩មកចម្លងក្នុងភូមិ សហគមន៍ភូកេតហាមអ្នកខាងក្រៅចូល

ដោយសារតែចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ​ មានការកើនគួរឲ្យភ័យខ្លាច ទើបអ្នកភូមិ Bang Thao បានបិទសហគមន៍របស់ពួកគេ ដោយមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូល ព្រោះភ័យខ្លាច​នាំវីរុស​ដ៏កាចសាហាវ មកចម្លងដល់ពួកគេ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា​ ច្រកចូលទៅកាន់ភូមិ Soi Bang Thao 3 និងភូមិ Soi Bang Thao 7  ឃុំ Tambon Choeng Thalae ស្រុក Thalang  ខេត្តភូកេត ប្រទេសថៃ ត្រូវបានបិទ​ដោយដា​ក់សញ្ញាថា «ឈប់» សរសេរនៅលើក្ដារមួយ ដើម្បីប្រកាសពីការរឹតបន្ដឹងការធ្វើដំណើរចូលមកនៅក្នុងសហគមន៍នោះ។

លោក Kalib Panan ប្រធានសហគមន៍ បានថ្លែងថា ពួកគេចង់ឲ្យមានភាពប្រាកដប្រជា ចំពោះមនុស្សចេញចូល នៅក្នុងសហគមន៍ ដោយត្រូវស្កែន ដើម្បីស្វែងរកវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ​(COVID-19 = Coronavirus Disease 2019) ។ ដូច្នេះមានតែអ្នកស្រុកតែប៉ុណ្ណោះ​ ទើបអនុញ្ញាតឲ្យចូល។

អ្នកស្ម័គ្រចិត្តរបស់សហគមន៍ បាននាំគ្នាបិទផ្លូវ ហើយឆែកមើលកម្ដៅរបស់ប្រជាពលរដ្ឋ និងសម្អាតដៃ ដោយចែលសម្លាប់មេរោគ។ ប៉ុន្ដែបើអ្នកណាម្នាក់ មិនមានម៉ាស់មុខពាក់ ពួកគេផ្ដល់ម៉ាស់ថ្មីឲ្យម្នាក់មួយ។

លោកប្រធានសហគមន៍ បានបញ្ជាក់ថា​ អ្នកភូមិសម្រេចចិត្តជ្រើសរើសយកវិធានការបែបនេះ ក៏ដោយសារតែ​កន្លងមក មានសមាជិកសហគមន៍ម្នាក់ ​បានឆ្លងវីរុសដ៏កាចសាហាវនេះ។ ដូច្នេះ​មនុស្សមិនមែន រស់ នៅក្នុងសហគមន៍នេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលនោះឡើយ។

លោកប្រធានសហគមន៍បានបន្ថែមថា វិធានការបែបនេះ ក៏ដោយសារតែយើងមិនចង់ឲ្យអ្នកមកពីខាងក្រៅសហគមន៍ នាំវីរុសកូវីដ១៩ចូលមកក្នុងតំបន់របស់យើង។ មួយវិញទៀត យើងចង់ឲ្យមនុស្សគ្រប់រូប​ ត្រូវតែស្នាក់នៅក្នុងផ្ទះ ទើបយើងអាចយកជ័យជម្នះលើវីរុសកូវីដ១៩នេះបាន។បើគិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ចំនួន៧៩៣៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9108405