សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅថា FIFA បានសម្រេចពន្យាពេលសម្រាប់លីគធំៗទូទាំងពិភពលោក ដើម្បីឲ្យពួកគេអាចបញ្ចប់រដូវកាលមួយនេះគ្រប់ពេលដែលអាចធើ្វបាន។
ការសម្រេចបែបនេះ ក្រោយពីវិបត្ដិនៃវីរុស covid-19 បានរីករាលដាលទូទាំងពិភពលោក ដែលធើ្វឲ្យគ្រប់វិស័យ ដោយក្នុងនោះក៏មានវិស័យបាល់ទាត់ផងដែរ ជួបប្រទះទៅនឹងរៀបចំការប្រកួតនៅតាមលីគ ក៏ដូចជាពានរង្វាន់ធំៗទៀតផង។
FIFA ក៏បានប្រកាសដែរថា ទីផ្សារដោះដូរកីឡាករនឹងត្រៀមធើ្វការពន្យាពេលនៃការបើក ខណ:កាលបរិច្ឆេទប្រកាស អាចធើ្វឡើងនៅរយ:ពេលយ៉ាងតិច២៤ម៉ោងទៀត ស្របពេលកីឡាករគ្រប់ក្លឹប ទំនងត្រូវពន្យាកុងត្រារបស់គេផងដែរ ប្រសិនបើកុងត្រារបស់គេនឹងត្រូវបញ្ចប់នាបំណាច់រដូវកាលនេះ៕
ប្រភព៖ Daily Star