Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងចេញសេចក្តីជូនដំណឹងលម្អិត រឿង​ត្រូវបន្តធ្វើការថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​ការ​សម្រេច​បន្ទាន់​មួយ ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​ការ​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ភ្លាមៗ ទាក់​ទង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋភិបាល​ដូច​គ្នា។

ក្នុង​សេចក្តី​ជូន​ដំណឹង ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃអង្គារ៍ ទី៧ ខែមេសា ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​សម្រេច​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករ-កម្មការិនី បន្ត​ធ្វើ​ការ​ដូច​ធម្មតា អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ (ថ្ងៃទី១៣-១៦) ដោយ​ថ្ងៃ​ឈប់​នឹង​សង​ជូន​វិញ​រយៈ​ពេល ៥​ថ្ងៃ នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ ១៩ ស្ងប់​ស្ងាត់។

ទោះ​ជា​យ៉ាងណា ក្រសួង មិន​ទាន់​បាន​ចេញ​កាល​បរិច្ឆេត​ជាក់​លាក់ ពី​ថ្ងៃ​ឈប់​សម្រាក​សង ដែល​មាន​រយៈ​ពេល ៥​ថ្ងៃ នៅឡើយ​ទេ ដោយ​អះអាង​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ក្នុង​ខ្លឹម​សារ​សេចក្តី​ជូន​ដំណឹង​នេះ​ដែរ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ អំពាវ​នាវ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករ-កម្មការិនី អនុវត្ត​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕ ដោយ៖ ឆ្នោត

from: https://tnaot.com/km/m/detail/article/9108293