នៅក្នុងខែមិថុនា នាក្នុងឆ្នាំ 1972 មានស្ត្រីម្នាក់បានមកបង្ហាញខ្លួននៅក្នុងមន្ទីពេទ្យមួយ នៅក្នុងសភាពលក្ខណៈមិនប្រក្រតី នាងស្ថិតនៅក្នុងសំលៀកបំពាក់ រ៉ូបផាយពណ៌ស ដែលមានប្រលាក់សុទ្ធតែឈាមពេញទាំងអស់។
នេះបេីគិតមេីលទៅ វាប្រាកដជាគ្មានរឿងអ្វីគួរឲភ្ងាល់ផ្អេីលនោះទេ ព្រោះថាស្ត្រីម្នាក់នោះអាចនឹងមានជួបនឹងគ្រោះថ្នាក់អ្វីមួយនៅតាមផ្លូវ ទេីបបានជានាងធ្វេីដំណេីរមកកាន់មន្ទីរពេទ្យនៅក្នុងសភាពបែបនេះ ដេីម្បីរកការព្យាបាល។
ប៉ុន្តែអ្វីដែលចម្លែកនោះគឺ គ្រប់មនុស្សដែលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីបានឃេីញមុខនាង គឺសុទ្ធតែនាំគ្នាភិតភ័យរហូតដល់មានអ្នកខ្លះក្អួតចង្អោលទៀតផង។
ហេតុផលទីមួយនោះគឺអាចបណ្តាលមកពី រូបរាងនឹងមុខមាត់របស់នាងមិនសាកសមជាមនុស្សយេីងធម្មតា ។ នាងមេីលទៅគឺប្រហាក់ប្រហែលទៅនឹងរូបសំណាក់មារ៉ាកាំងជ័រទៅហេីយ កមុខរបស់នាង គឺមានលក្ខណៈសស្លេកហេីយរលោងឥតខ្មោះ គឺដូចជាមុខរបស់ពួកមារ៉ាកាំងដូចច្នោះដែរ ដោយនាងពុំមានចញ្ចេីមនោះទេ តែមានលាបម៉្សៅ Make up នៅលេីផ្ទៃមុខយ៉ាងក្រាស់ រួមជាមួយនឹងក្រែមពណ៌ក្រហមឆេះនៅលេីបបូរមាត់របស់នាង ។
ដោយសារតែនាងមានឈាមហូរចេញតាមរ៉ូបរបស់នាងច្រេីនពេក នាងក៏បានដួលសន្លប់បាត់ស្មារតីទៅ ។
នាងត្រូវបានខាងមន្ទីរពេទ្យយកទៅដាក់នៅក្នុងបន្ទាប់ព្យាបាល ហេីយខាងគិលានុបដ្ឋាយិកាក៏បានធ្វេីការសំអាតរាងកាយរបស់នាង នឹងផ្លាស់បានប្តូរសំលៀកបំពាក់អ្នកជំងឺឲទៅនាង ។
នៅពេលដែលខាងគ្រូពេទ្យ រៀបនឹងយកថ្នាំសន្លប់មកចាក់ឲនាង ស្រាប់តែនាងក៏បានបេីកភ្នែកដឹងខ្លួនឡេីង នាងមានទឹកមុខស្មេីរ ដោយគ្មានបញ្ចេញនូវកាយវិការទឹកមុខ នឹងចលនាអ្វីទាំងអស់ ។
អ្នកគ្រូពេទ្យម្នាក់ក្នុងចំណោមពីរនាក់នៅក្នុងបន្ទប់ព្យាបាលនោះ បាននិយាយសួរទៅកាន់នាងថា
” តេីអ្នកនាងមានអារម្មណ៍យ៉ាងម៉េចហេីយនៅក្នុងខ្លួន? “
នាងមិនបាននិយាយឆ្លេីយតបអ្វីទាំងអស់ នាងនៅតែរក្សាទឹកមុខគ្មានវិញ្ញានរបស់នាងនៅដូចដេីម ធ្វេីឲក្រុមគ្រូពេទ្យមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួនគ្រប់គ្នា ពួកគេមិនហ៊ាននឹងសម្លឹងឲចំមុខរបស់នាងឲលេីសពី៣វិនាទីផង ។
គ្រូពេទ្យក៏បានព្យាយាមយកថ្នាំមកចាក់ឲនាងម្តងទៀត ស្រាប់តែភ្លាមៗនោះ ដោយមិនបានគិតទុកមុន នាងក៏ងេីបមកតតាំងនឹងក្រុមគ្រូពេទ្យទាំងកំរោល ក្រុមគ្រូពេទ្យព្យាយាមចាប់ខ្លួននាងឲជាប់ទាំងលំបាកលំបិន ព្រោះពួកគេមិននឹកស្មានដល់ថារាងកាយដ៏ស្គមស្គាំងរបស់នាងមានកំលាំងដល់ថ្នាក់នេះ នាងនៅតែបន្តរេីរបំរះឥតឈប់ឈរ ទឹកមុខរបស់នាងនៅតែមិនបញ្ចេញនូវអារម្មណ៍អ្វីបន្តិចសោះ គឺបៀបដូចជាផ្ទាំងម៉ាស់បិទមុខមួយដូច្នោះ ។
នាងក៏ប្រែក្រសែលភ្នែកគ្មានវិញ្ញានរបស់នាង សម្លឹងមេីលកាន់ទៅលោកគ្រូពេទ្យប្រុសម្នាក់ ហេីយនាងក៏បានធ្វេីរឿងមួយដែលខុសពីធម្មតា……..គឺនាងបានបញ្ចេញនូវស្នាមញញឹមរបស់នាងទៅកាន់លោកគ្រូពេទ្យប្រុសម្នាក់នោះ ។
ទោះបីជានាងបានញញឹមក៏ដោយ តែទឹកមុខរបស់នាងនៅតែរក្សាភាពគ្មាននូវអារម្មណ៍របស់នាង ផ្ទៃមុខរបស់នាងនៅតែមានសភាពនឹងនរដោយមិនមានចលនាទៅតាមស្នាមញញឹមដែលនាងបានបញ្ចេញនោះទេ ។
លោកគ្រូពេទ្យប្រុសនោះបានសម្លឹងមកកាន់នាងវិញ រួចគេក៏នៅធឹងប៉ុន្មានវិនាទីមុននឹងហារមាត់សួរទៅកាន់នាងថា
” តេីនាងជាអ្នកណា ? ហេីយនាងជាអ្វីឲប្រាកដ ? “
បន្ទាប់ពីលឺបែបនេះ នាងក៏បានបានប្រេីកំលាំងរបស់នាងគ្រវាសគ្រូពេទ្យស្រីទាំងពីរនាក់នោះ ដែលបានព្យាយាមចាប់ដៃរបស់នាងសងខាង ឲឃ្លាតទៅម្ខាង ។
ហេីយភ្លាមៗនោះនាងក៏បានលោតសង្រ្គប់ពីលេីលោកគ្រូពេទ្យប្រុសដោយចំហឲដួលទៅលេីឥទ្ធ ហេីយជាមួយគ្នានោះផងដែរ អ្នកគ្រូពេទ្យម្នាក់ក៏បានឆ្លៀតរត់ចេញទៅខាងក្រៅដេីម្បីសុំជំនួយ ។
លោកគ្រូពេទ្យប្រុសព្យាយាមរេីរ តែត្រូវខ្លួនរបស់នាងដែលនៅពីលេីសង្កត់ទុកជាប់ នាងក៏បានយកមុខរបស់នាងទៅដាក់ជិតមុខរបស់លោកគ្រូពេទ្យ ដែលនៅឆ្ងាយពីគ្នាប្រហែលជាបីទឹក។ នាងនៅតែរក្សាស្នាមញញឹម មុននឹងនាងបានហារមាត់ ហេីយបញ្ចេញនូវធ្មេញតូចៗដ៏មុចស្រួចរបស់នាង ។
ដោយសេខក្តីភ័យខ្លាច លោកគ្រូពេទ្យក៏ចោទជាសំនួរសួរទៅកាន់នាងម្តងទៀតថា
” នាងជាអ្វីឲពិតប្រាកដ ? ”
សំនួរបានសួរឡេីងស្របពេលដែលនាងបានយកធ្មេញមុចស្រួចរបស់នាងទៅដាក់នៅនឹងស្បែកករបស់លោកគ្រូពេទ្យ
សំលេងឡានរបស់ប៉ូលីសបានលឺពាសពេញបរិវេនមន្ទីរពេទ្យ។
នាងក៏បានបញ្ឈប់នូវសកម្មភាពរបស់នាងបន្តិច រួចហេីយនាងក៏បានហុចមាត់របស់នាងដាក់ទៅជិតត្រចៀករបស់លោកគ្រូពេទ្យ រួចនាងក៏បានខ្សិបដោយសំលេងខ្សាវៗថា
” យេីង….គឺជា…….ព្រះជាម្ចាស់..”
មុននឹងកងកំលាំងរបស់ប៉ូលីសបានឡេីងចូលមកដល់ក្នុងបន្ទប់ នាងក៏បានលោតចេញទៅក្រៅតាមបង្អួចមួយនៅជិតនោះ ដែលមានកម្ពស់ ៤ ជាន់ចុះទៅដី ។
គ្មានអ្នកណាបានឃេីញនូវស្រមោលរបស់មនុស្សស្រីម្នាក់នោះទៀតឡេីយចាប់តាំងពីពេលនោះមក ធ្វេីមេីលតែរូបកាយរបស់នាងត្រូវបានរលាយបាត់ទៅក្នុងខ្យល់ដូច្នោះដែរ ។
សំរាប់អ្នកដែលនៅក្នុងហេតុការណ៍នោះ បានដាក់ឈ្នោះហៅឲនាងថា ” មនុស្សស្រីគ្មានវិញ្ញាន ” ។
ដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ