Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pjanic អាចនឹងត្រូវ Juventus វាយចេញនៅរដូវក្តៅនេះ

ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍ថា កំពុងត្រៀមដាក់លក់ខ្សែបម្រើកណ្តាល Miralem Pjanic នៅក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថាក្លិបសេះបង្កង់នឹងដាក់លក់ខ្សែបម្រើសញ្ជាតិបូស្នៀខាងលើក្នុងតម្លៃ ៥០លានអឺរ៉ូ ប្រសិនបើក្លិបណាចង់បាននៅរដូវក្តៅនេះ។

Pjanic បានចាប់ផ្តើមរដូវកាលថ្មីមិនសូវបានល្អសោះ ក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅរដូវកាលនេះ។ អ្នកចាត់ការក្លិបរូបនេះ កំពុងតែពេញចិត្តនឹងទម្រង់លេងរបស់ខ្សែបម្រើ Bentancur ដោយលោកតែងតែផ្តល់ឱកាសលេងជាកីឡាករជម្រើសដំបូងសម្រាប់រូបគេ ហើយ Pjanic ស្ថិតក្នុងកៅអីបម្រុងមួយរយៈចុងក្រោយនេះ។

យ៉ាងណាមិញ លោក Sarri កំពុងតែបើកភ្លើងខៀវសម្រាប់ខ្សែបម្រើសញ្ជាតិបូស្នៀរូបនេះក្នុងការស្វែងរកទ្រនំថ្មី ក្រោយក្លិបគ្រោងនឹងនាំយកខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ត្រឡប់មកទឹកដី Turin  វិញ។

សម្រាប់រដូវកាលនេះ Pjanic រកបាន ៣គ្រាប់ ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ២២ប្រកួត កន្លងទៅ ខណៈកុងត្រាជាមួយក្លិបនឹងត្រូវអស់សុពលភាពនៅឆ្នាំក្រោយ។

គួររំលឹកដែរថា Pjanic ត្រូវបានក្លិប Juventus ទិញមកពី AS Roma កាលពីឆ្នាំ២០១៦ ជាមួយតម្លៃផ្ទេរ ៣២លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9107985