Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស​ចាប់​ចង​ស្ត្រី​មាន​ផ្ទៃ​ពោះ ៤ខែ ចូលខ្លួនសារភាព

ភ្នំពេញ៖ លោក អ៊ូ ប៊ុនធី ដែល​ជន​សង្ស័យ​ចាប់​ចង​ស្ត្រី​មាន​ផ្ទៃ​ពោះ ៤ខែ បាន​ចូល​ខ្លួន​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ ៣ កាល​ពី​ព្រឹក​ថ្ងៃ ៧ មេសា នេះ ខណៈ​ពេល​នេះ​ដែរ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​លើ​ជនសង្ស័យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិសែនជ័យ ។

សូម​បញ្ជាក់​ថា វីដេអូ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ធ្វើ​ឲ្យ​មហាជន​មាន​ការ​ខឹងសម្បា​យ៉ាងខ្លាំង នៅ​ពេល​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាមន្ត្រីសាធារណការ បាន​ចាប់​ចង​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ៤ខែ ជាប់​នឹង​ទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់​ប្តឹង​ទៅ​ណា​ប្តឹង​ចុះ”​ដោយ​ហេតុ​ការណ៍​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅ​ចំណុច​បន្ទប់​ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោង​តាម​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលា​ម៉ោង ១រសៀល មុន​ពេល​កើតហេតុ ជនរង​គ្រោះ​បាន​ទៅ​រើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែល​បានជួលបន្ទប់លេខ A4 ហើយ​ពេល​ជនរងគ្រោះ​ទៅ ក៏​បាន​រើ​ឥវ៉ាន់​ដាក់​លើ​កង់បី ដើម្បី​យក​មក​បន្ទប់​ជួល​ថ្មី ដែល​ក្បែរ​បន្ទប់​ជួល​ចាស់ ស្រាប់​តែ​ពេល​នោះ ម្ចាស់​ផ្ទះ​ចាស់​បាន​មក​រក​រឿង រហូត​មាន​ទំនាស់​ពាក្យ​សម្តី ដោយ​យក​ក្រមា​ចាំ​ចង​ជនរងគ្រោះ​ជាប់​នឹង​ទ្វារ​តែម្តង ខណៈ​ពេល​នេះ ស្ត្រី​រងគ្រោះ​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9107463