Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនស្គាល់រសជាតិពុំមាន​អ្នកជំងឺ COVID-19 ស្លាប់​ ក្នុងរយៈពេល២៤ម៉ោង

គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន ​បានបញ្ជាក់ថា ពុំមាន​ករណី​អ្នកជំងឺ​ COVID-19 បាត់បង់ជីវិត​ សូម្បីតែ​ម្នាក់​កើតឡើង​ នៅក្នុងប្រទេសចិន ក្នុងរយៈពេល​២៤ម៉ោង បើគិតចាប់តាំងពីខែ​មករា ឆ្នាំ២០២០ រហូតមក។  នេះជាករណី​ដំបូងគេ​បំផុត​ដែល​ពុំមានករណី​បាត់បង់ជីវិត​ ដោយសារកូវីដ១៩។

បើតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន Sputniks នៅថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន ​បានបញ្ជាក់ថា ជំងឺ​ COVID-19 ឆ្លងថ្មី ​នៅក្នុងប្រទេសនេះ​មានចំនួន​៣២ករណី។ ទាំង៣២ករណី​នេះ គឺមកពីប្រភពខាងក្រៅ​​ទាំងអស់។ ចំណែក​អ្នកជំងឺ​៨៩នាក់ ​បានចាកចេញពីមន្ទីរពេទ្យ​ផងដែរ (២៤ ម៉ោង) ។ 

សេចក្តីថ្លែង​ការណ៍ ​បានបញ្ជាក់ថា ប្រភពចម្លង COVID-19 ពីខាងក្រៅចូល​មកខាងក្នុងប្រទេសចិន ​មាន​ចំនួន​៩៨៣ករណី​ ក្នុងនោះ​៦៩៨​នាក់​ធ្លាក់ខ្លួនឈឺ ហើយ​២១នាក់​ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្នុងនោះ២៨៥នាក់​បានជាសះស្បើយ ។

គណៈកម្មការសុខាភិបាល​របស់រដ្ឋចិន​ បានបញ្ជាក់ថា ព័ត៌មាន​ទទួលបាន​ពីខេត្ត​ចំនួន​៣១​របស់ប្រទេសចិន ស្តីអំពីករណី​ជំងឺ COVID-19 នេះ​ មានសរុប ៨១ ៧៤០ នាក់ ក្នុងនោះអ្នកជំងឺ ១ ២៤២ នាក់​កំពុងស្ថិតក្នុងការព្យាបាល ហើយក្នុងនោះ​២១១នាក់​ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ។ អ្នកជំងឺ ៧៧ ១៦៧ នាក់​បានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យ។ រីឯអ្នកជំងឺ​បាត់បង់ជីវិត​ មាន ៣​ ៣៣១ នាក់ ។ 

គួរបញ្ជាក់ថា វីរុស COVID-19 ដែលផ្ទុះឡើងដំបូងគេ​ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី​ នាភាគកណ្តាល​របស់ប្រទេសចិន ​ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ វីរុស COVID-19 បានឆ្លងរាតត្បាតពាសពេញ​ពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ១,៣លាននាក់ ក្នុងនោះជាង ៧៤,០០០នាក់បាត់បង់ជីវិត (តួលេខចុងក្រោយបំផុត) ។ 

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាស​ចាត់ទុក COVID-19​ ជាជំងឺរាតត្បាត​៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9107096