Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វីរុស COVID-19 ពិភពលោក ​កើនឡើងជាង១,៣ លាន​នាក់

វីរុស COVID-19 នៅជុំវិញពិភពលោក ​បានឆ្លង​លើមនុស្ស ១ ៣៤១ ៩០៧ នាក់ ក្នុងនោះបាត់បង់ជីវិត៧៤ ៥៦៥ នាក់ និង ២៧៦ ២៥៩​ នាក់​ បានជាសះស្បើយ ។ នៅអាមេរិក​ មានអ្នកជំងឺCOVID-19បាត់បង់ជីវិតកើនជាង ១០ ៥០០នាក់ ។

មន្ត្រីក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា នៅទីក្រុង New York, រដ្ឋ New Jersey និងទីក្រុង Detroit សប្តាហ៍នេះ ​មានអ្នកឆ្លង និងបាត់បង់ជីវិត ​ដោយសារវីរុស COVID-19 កើនឡើងច្រើនជាងគេបំផុត។

អាមេរិក​ជាប្រទេសមានអ្នក​ឆ្លងជំងឺ COVID-19 ច្រើនជាងគេ នៅលើពិភពលោក គឺមានរហូតដល់ ៣៦៦ ១៥៣ នាក់ ។ ប៉ុន្តែ​ក្នុងនោះ ១៩ ៥២២នាក់​ បានជាសះស្បើយ។ 

អេស្ប៉ាញ​ ជាប្រទេស​ទីពីរ​​ដែលរងគ្រោះ​ ដោយសារ COVID-19 ។ ប្រទេសនេះ​មានអ្នកឆ្លង ១៣៦ ៦៧៥ នាក់ ក្នុងនោះ​បាត់បង់ជីវិត​ ១៣ ៣៤១ នាក់ និង​ ៤០ ៤៣៧​ នាក់​បានជាសះស្បើយ ។ 

អ៊ីតាលី​ ជាប្រទេសទី៣ រងគ្រោះដោយសារ COVID-19 ។ អ៊ីតាលី​ មានអ្នកឆ្លង ១៣២ ៥៤៧នាក់ ក្នុងនោះបាត់បង់ជីវិត​១៦ ៥២៣ នាក់ និង​ ២២ ៨៣៧នាក់​បានជាសះស្បើយ​ ។ 

គួរបញ្ជាក់ថា វីរុស COVID-19 ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។ អង្គការសុខភាពពិភពលោក WHO បានប្រកាសអាសន្ន ចាត់ទុកវីរុស​នេះ ជាជំងឺរាតត្បាតពិភពលោក ហើយថា មកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ​មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំង​បង្ការនៅឡើយ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9107069