ខែ្សប្រយុទ្ធឆ្នើម Heung-min Son នឹងត្រូវបំពេញកាតព្វកិច្ចយោធាសម្រាប់ប្រទេសកំណើតរបស់ខ្លួនគឺកូរ៉េខាងត្បូង រយ:ពេល៤សប្ដាហ៍ អំឡុងពេលដែលក្របខណ្ឌ Premier League កំពុងផ្អាកជាបណ្ដោះអាសន្ន ដោយសារវីរុស covid-19។ នេះបើតាមក្លឹបបានបញ្ជាក់។
អតីតកីឡាកររបស់ក្រុម Bayer Leverkusen នេះ នឹងត្រូវចាប់ផ្ដើមបំពេញភារកិច្ចនេះនៅខែនេះ ខណ:ខាងក្លឹបផ្ទាល់បានអនុញ្ញាត្ដឲ្យរូបគេទៅប្រទេសកំណើតរបស់គេកាលពីខែមិនា កន្លងទៅ។
ជាការពិតទៅ Son ត្រូវបានលើកលែងពីការបំពេញកាតព្វកិច្ចយោធារយៈពេល២១ខែ បន្ទាប់ពីជួយជម្រើសជាតិបាល់ទាត់កូរ៉េខាងត្បូងឈ្នះមេដាយមាស Asian Games 2018 ប៉ុន្តែច្បាប់តម្រូវឲ្យបំពេញរយៈពេល៤សប្ដាហ៍សងវិញ ខណ:រូបគេនឹងត្រូវត្រលប់មកកាន់ក្លឹបវិញនៅខែឧសភា ខាងមុខនេះ៕
ប្រភព៖ Goal