Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកត្រៀមសាកល្បងវ៉ាក់សាំង​ប្រឆាំងនឹងកូវីដ-១៩ លើកទី២

សកម្មភាពស្រាវជ្រាវ គឺជាជំហានដំបូងដើម្បីវាយតម្លៃ ថាតើ​វ៉ាក់សាំង​ប្រឆាំងនឹងកូវីដ-១៩ មានសុវត្ថិភាពដែរឬទេ  ដើម្បីបន្តសាកល្បងឲ្យ​ទូលំទូលាយជាងនេះ​។

សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី​៧ ខែមេសា ថា ក្រុមហ៊ុនទីពីររបស់អាមេរិក​ នៅថ្ងៃទី​៧ ខែមេសា នេះ បានត្រៀមសាកល្បងវ៉ាក់សាំង ដើម្បីត្រួពិនិត្យ​ពីសុវត្ថិភាព និងការប្រឆាំងកូវីដ-១៩។ ក្រុមហ៊ុនផលិតឱសថ Inovio Pharmaceuticals បានប្រកាសថា នាយកដ្ឋានគ្រប់គ្រង​ស្បៀងអាហារ និងឱសថ​អាមេរិក​ FDA ​បានអនុញ្ញាតឲ្យ​ស្រាវជ្រាវថ្មី​ សម្រាប់វ៉ាក់សាំងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅពេលនេះ ក្រុមហ៊ុនបានត្រៀមសាកល្បងទៅលើមនុស្ស មានសុខភាពល្អ នៅក្នុងសប្តាហ៍នេះតែម្តង់ ដើម្បីត្រួតពិនិត្យពីកម្រិតសុវត្ថិភាព។

បើតាមការប្រកាសរបស់ក្រុមហ៊ុនឱសថ Inovio Pharmaceuticals បានឲ្យដឹងថា ការសាកល្បងលើកទីមួយ​ មានក្រុមយុវជនស្ម័គ្រចិត្ត​​ មានកម្លាំងមាំមួន នៅទីក្រុងចំនួនពីរ គឺPhiladelphia និង Kansas។ ក្រោយការសាកល្បងលើកទីមួយបានជោគជ័យ ​និងមានការសាកល្បងយ៉ាងទូលំទូលាយជាងនេះ ពីសមត្ថភាពទប់ស្កាត់ឆ្លងវីរុស​ នៃវ៉ាក់សាំងនេះ។

បើទោះជាសាកល្បងទទួលបានជោគជ័យទាំងស្រុងក៏ដោយ ​ក៏ត្រូវចំណាយពេលដល់ទៅមួយឆ្នាំ ទើបអាចប្រើប្រាស់ជាផ្លូវការ នៅទូទាំងពិភពលោកបាន​។ បច្ចុប្បន្ន ​អាមេរិកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង​៣៦៦ពាន់នាក់ ស្លាប់ជាង​១ម៉ឺននាក់ និងជាសះស្បើយជិត​២ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9107051