ភ្នំពេញ៖ ករណីជាសះស្បើយពីកូវីដ១៩ ថ្មីចំនួន ៥នាក់បន្ថែមទៀត ខណៈអ្នកឆ្លងថ្មីមានត្រឹមតែ ១ប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
ការណីជាទាំង ៥នាក់នោះរួមមាន ទី១ ស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ និងទី២ បុរសខ្មែរ អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។ ទី៣ បុរសខ្មែរ អាយុ ២៨ឆ្នា នៅខេត្តកំពង់ឆ្នាំង ទី៤ ស្ត្រីខ្មែរ អាយុ ៣៩ឆ្នាំ នៅខេត្តសៀមរាប និងទី៥ បុរសខ្មែរ អាយុ ៣០ឆ្នាំ បម្រើការងារនៅស្ដាធីវី ក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកឯករណីឆ្លង គឺជាស្ត្រីជនជាតិវៀតណាម អាយុ ២៧ឆ្នាំ ជាអ្នកទេសចរណ៍ បានរកឃើញវិជ្ជាមានកូវីដ១៩ ដោយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១១៥នាក់ហើយ ក្នុងនោះករណីជាសះស្បើយមានចំនួន ៥៨នាក់៕ ដោយ៖ តារា